គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចក្រឡាហោម ស ខេង ដឹកនាំមន្ត្រីចូលរួមកិច្ចប្រជុំជាមួយ​ក្រុមប្រឹក្សាធុរកិច្ច​អាស៊ាន-អាមេរិក​ តាមរយៈវីដេអូ Conference

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្តេចក្រឡាហោម ស ខេង ដឹកនាំមន្ត្រីចូលរួមកិច្ចប្រជុំជាមួយ​ក្រុមប្រឹក្សាធុរកិច្ច​អាស៊ាន-អាមេរិក​ តាមរយៈវីដេអូ Conference សម្តេចក្រឡាហោម ស ខេង ដឹកនាំមន្ត្រីចូលរួមកិច្ចប្រជុំជាមួយ​ក្រុមប្រឹក្សាធុរកិច្ច​អាស៊ាន-អាមេរិក​ តាមរយៈវីដេអូ Conference

    ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំមន្រ្តីចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិតាមរយៈវីដេអូ Conference ក នៅទីស្តីការក្រសួងមហាផ្ទៃ។

    ក្នុង​កិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើនទាក់ទងនឹងពាណិជ្ជកម្មរវាងកម្ពុជា អាមេរិក និងអាស៊ាន និងបញ្ហាមេរោគកូវិដ១៩ រួមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា អាមេរិក និងអាស៊ានជាដើមនោះ។

    ថ្លែងនៅក្នុងកិច្ចប្រជុំនោះសម្តេចក្រឡាហោម ស ខេង បានសម្តែងការស្វាគមន៍នៃមិច្ចប្រជុំទាក់ទងនឹងធុរកិច្ចរវាងកម្ពុជាអាមេរិកនេះ ហើយតាមរយៈ កិច្ចប្រជុំនេះ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ ជាពិសេសពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងអាមេរិកកាន់តែច្រើនបន្ថែមទៀតផងដែរ។

    សម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងការរីករាយយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្ត របស់អាមេរិក ចំពោះអាស៊ាន និងកម្ពុជា ក្នុងកិច្ចសហប្របត្តិការ និងការពង្រីកទំហំពាណិជ្ជកម្មជាមួយគ្នា ដើម្បីធ្វើយ៉ាងណាបង្កើនការងារដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅក្នុងតំបន់អាស៊ានទាំងមូលនោះ។

    ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ លោកអេឡិចសាន់ឌឺ ស៊ី ហ្វេលមេន ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានលើកឡើងថា ភាពរីកចំរើនរវាងអាមេរិក និងកម្ពុជាបានកំពុងរីកចំរើនជាបន្តបន្តាប់ បើទោះបីជាពិភពលោកទាំងមូលកំពុងជួបវិបត្តិមេរោគកូវិដ១៩ក៏ដោយនោះ។

    លោកបានបញ្ជាក់ថា«ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកបានកើនឡើងជាបន្តបន្ទាប់ជាក់ស្តែងនៅដើមឆ្នាំ២០២០នេះទំហំពាណិជ្ជប្រទេសទាំងពីរបានកើនឡើងជិត៣០ភាគរយ ហើយរំពឹងថា នឹងកើនជាបន្តបន្ទាប់ទៀតផងដែរ»៕ ប្រភព៖ BTVNews

    ពាក្យគន្លឹះទាក់ទង