សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រទេសកម្ពុជាឆ្នាំ២០១៩
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រទេសកម្ពុជា ឆ្នាំ២០១៩។