គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ ហេតុអ្វីប្រជាពលរដ្ធខ្មែរបន្តផ្តល់ទំនុកចិត្ត​លើរដ្ឋាភិបាល​គណបក្ស​ប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ?

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២​ |
    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ ហេតុអ្វីប្រជាពលរដ្ធខ្មែរបន្តផ្តល់ទំនុកចិត្ត​លើរដ្ឋាភិបាល​គណបក្ស​ប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ? អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ ហេតុអ្វីប្រជាពលរដ្ធខ្មែរបន្តផ្តល់ទំនុកចិត្ត​លើរដ្ឋាភិបាល​គណបក្ស​ប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ?

    នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ  អង្គភាពព័ត៌មាន និង​ប្រតិកម្មរហ័ស នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយដែលមានរយៈពេលប្រមាណ១៥នាទី ដោយ​មាន​ការ​បកប្រែ និងរត់អក្សរជាភាសាអង់គ្លេស ក្រោមចំណងជើងថា «ហេតុអ្វី​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ផ្តល់​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា​យ៉ាងច្រើនលើសលប់?»។

    វីដេអូនេះបានរំលេចឱ្យឃើញនូវជោគជ័យដ៏ធំធេង នូវដំណើរការបោះឆ្នោត ក៏ដូច​ជា​លទ្ធផល នៃ​ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នា​ពេលកន្លងទៅថ្មីៗនេះ។

    ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ គឺជារបត់ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត ​សម្រាប់ដំណើរការប្រជាធិប្បតេយ្យ សេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋខ្មែរ បាននាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹក ភ្លូកដីដែល​ធ្វើ​ឲ្យ​គណបក្សកាន់អំណាចដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទទួល​នូវ​សំឡេង​ឆ្នោត​ដ៏​ច្រើនលើសលប់។

    យោងតាមលទ្ធផល បណ្តោះអាសន្ន គណបក្សប្រជាជន​កម្ពុជា​បាន​គ្រប់គ្រង​តំណែង​មេឃុំចៅ​សង្កាត់​ស្ទើ​រតែទាំងស្រុងចំនួន ១៦៤៨ ឃុំ-សង្កាត់ក្នុងចំណោម ១៦៥២ ឃុំសង្កាត់​នៅ​ទូទាំង​ប្រទេស។

    គណបក្សប្រជាជនកម្ពុជាក៏ដណ្តើមបានសមាជិកជិកក្រុមប្រឹក្សាឃុំសង្កាត់រហូតដល់ [៩៣៣៩] អាសនៈក្នុងចំណោមសមាជិកក្រុមប្រឹក្សា [១១៦២២ ] នាក់។ នេះគឺជាលទ្ធផល​ដែល​បាន​បញ្ជាក់​អំពី​ប្រជាប្រិយភាព និង​ភាពខ្លាំង​មិន​ចេះរីងស្ងួត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រជាពលរដ្ឋ​នៅតែបន្តផ្តល់នូវទំនុកចិត្តនិងការជឿជាក់កាន់តែខ្លាំងនិងដោយឥតប្រែប្រួលឡើយ។

    សូមទស្សនាវីដេអូ៖

    អត្ថបទទាក់ទង