គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចពិជ័យសេនា ទៀ បាញ់៖ រាជរដ្ឋាភិបាល​សម្រេចដាក់​ពាក្យស្លោក ​«កីឡារស់ក្នុងសន្តិភាព» សម្រាប់ការរៀបចំ​ការប្រកួត​ SEA Games ឆ្នាំ២០២៣

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្ដេចពិជ័យសេនា ទៀ បាញ់៖ រាជរដ្ឋាភិបាល​សម្រេចដាក់​ពាក្យស្លោក ​«កីឡារស់ក្នុងសន្តិភាព» សម្រាប់ការរៀបចំ​ការប្រកួត​ SEA Games ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់៖ រាជរដ្ឋាភិបាល​សម្រេចដាក់​ពាក្យស្លោក ​«កីឡារស់ក្នុងសន្តិភាព» សម្រាប់ការរៀបចំ​ការប្រកួត​ SEA Games ឆ្នាំ២០២៣

    ភ្នំពេញ​៖ សម្ដេចពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​បាន​សម្រេច​ជ្រើស​រើស​ខ្លឹម​សារ​បាវចនា «កីឡារស់​ក្នុង​សន្តិភាព- SPORTS LIVE IN PEACE» ជាពាក្យស្លោកសម្រាប់រៀបចំការប្រកួ កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ។

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បាន​ឡើងយ៉ាងដូច្នេះ​ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៃពិធីកាត់ខ្សែបូរសម្ពោធអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

    សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា បច្ចុប្បន្ន CAMSOC កំពុងធ្វើដំណើរយ៉ាងសកម្មប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ និងសម្រេចបានសមិទ្ធផលការងារធំៗជាច្រើន តាមផែនការមេរបស់រាជរដ្ឋាភិបាលបានកំណត់។ «អរគុណសន្តិភាព កម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីឡានេះផងដែរ ជាក់ស្តែងជារៀងរហូតមក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡានេះ ព្រោះថាប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ នៅឆ្នាំ២០២៣ ដែលពេលនោះយើងជាម្ចាស់ផ្ទះរៀបចំផង និងជាកីឡាករចូលរួមប្រកួតផង។

    សម្ដេចពិជ័យសេនា​ បន្ត​ថា កម្ពុជាត្រូវការធនធានមនុស្ស និងគ្រូបង្វឹកកីឡា ដែលមានចំណេះដឹង និងជំនាញកីឡាប្រភេទផ្សេងៗច្បាស់លាស់ជាច្រើន ដើម្បីជួយបង្ហាត់បង្រៀនយុវជនឲ្យមានសមត្ថភាព ក្នុងការដណ្តើមមេដាយលើឆាកអន្តរជាតិ។ ដោយសារយើងទាំងអស់គ្នា ស្រឡាញ់សន្តិភាព ទើបរាជរដ្ឋាភិបាលបានសម្រេចឯកភាពជាគោលការណ៍ជ្រើសរើសខ្លឹមសារបាវចនា “កីឡារស់ក្នុងសន្តិភាព-SPORTS LIVE IN PEACE” ធ្វើជាពាក្យស្លោកសម្រាប់រៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ នៅឆ្នាំ២០២៣ខាងមុខនេះ»។

    សូមបញ្ជាក់ថា អាងហែលទឹកពហុកីឡដ្ឋានជាតិនេះ មានអាងសម្រាប់ហែលទំហំ ២៥ម៉ែត្រ x ៥០ម៉ែត្រ ស្មើនឹង ១០ខ្សែបន្ទាត់ និងអាងលោតទឹក១ ខ្នាត ២០ម៉ែត្រ x ២៥ម៉ែត្រ។ អាងហែលទឹកនេះ មានការរិយាល័យធ្វើការ គ្រឿងបរិក្ខាបច្ចេកទេស កន្លែងស្នាក់នៅ និងហ្វឹកហាត់សាច់ដុំ ពិសេសបំពាក់កៅអីជាង ១,៦០០កៅអី ដែលចំណាយថវិកាសាងសង់សរុបជិត ៣លានដុល្លារ៕ ប្រភព៖ CAMSOC

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង