គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ កិច្ចប្រជុំ​​រដ្ឋមន្ត្រី​​ការ​​បរទេស​​អាស៊ាន​ និង​​កិច្ច​​ប្រជុំ​​ពាក់ព័ន្ធ​​ឆ្លុះ​​បង្ហាញ​​ពី​​មោទន​ភាព​​ជាតិ​​ខ្មែរ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២​ |
    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ កិច្ចប្រជុំ​​រដ្ឋមន្ត្រី​​ការ​​បរទេស​​អាស៊ាន​ និង​​កិច្ច​​ប្រជុំ​​ពាក់ព័ន្ធ​​ឆ្លុះ​​បង្ហាញ​​ពី​​មោទន​ភាព​​ជាតិ​​ខ្មែរ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ កិច្ចប្រជុំ​​រដ្ឋមន្ត្រី​​ការ​​បរទេស​​អាស៊ាន​ និង​​កិច្ច​​ប្រជុំ​​ពាក់ព័ន្ធ​​ឆ្លុះ​​បង្ហាញ​​ពី​​មោទន​ភាព​​ជាតិ​​ខ្មែរ

    កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បាន​បិទ​បញ្ចប់ ដោយជោគជ័យ​ដែល​បាន​នាំ​មក​នូវ​មហាកិត្តិយស​សម្រាប់​កម្ពុជា​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​នេះ​បាន​ប្រកប​ដោយ​ផ្លែផ្កា ​ទោះ​បី​ជា​ពិភពលោក​ កំពុង​ស្ថិត​ក្រោម​សម្ពាធ​នៃ​កូវីដ-១៩​ផង​ និង​ភាពតានតឹង​ជាច្រើនទៀត ដែលពុំធ្លាប់មានពីមុនក៏ដោយ។ នេះគឺជាមោទនភាពដ៏ធំធេងណាស់សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរ ហើយដែលត្រូវ​បាន​អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានរៀបចំផលិតវីដេអូផ្លូវការ និង​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ ក្រោមចំណងជើងថា «  កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ​ឆ្លុះ​បង្ហាញ​ពីមោទនភាព​ជាតិ​ខ្មែរ»។

    មន្ត្រីជាន់ខ្ពស់តំណាងប្រទេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូសុទ្ធ​សឹង​តែ​បាន​សម្តែង​នូវ​ការ​អបអរសាទរ និងកោតសរសើរចំពោះកម្ពុជាដែលបានរៀបចំកិច្ច ប្រជុំនេះបានយ៉ាងល្អ ពោល​គឺ​ល្អទាំង​ពិធី​រៀបចំបដិសណ្ឋាករកិច្ចចំពោះភ្ញៀវ ទាំងសន្តិសុខ សុវត្ថិភាព ទាំងការស្នាក់នៅ និង​ការ​ប្រព្រឹត្តិ​ទៅនៃកិច្ចប្រជុំ។ ជោគជ័យនេះពិតជាបានបន្សល់ ទុកឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​មោទន​ភាព​ជាតិ និងកិត្យានុភាពល្បីរន្ទឺ នៅលើឆាកតំបន់ និងអន្តរជាតិ។

    មានកត្តាច្រើនយ៉ាងដែលបានអនុញ្ញាតឲ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំថ្នាក់តំបន់ដែលមានការចូលរួមពីដៃគូអន្តរជាតិជាច្រើនទៀតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បែបនេះ។ លើសពីលទ្ធផល នៃ​កិច្ចប្រជុំ ឥស្សរជនបរទេសទាំង​អស់​ដែល​បាន​អញ្ជើញ​មក​ដល់​កម្ពុជា​សុទ្ធតែ​បាន​ពាំនាំ​យកទៅ ជាមួយនូវអនុស្សាវរីយ​ដ៏ល្អៗ​ពី​កម្ពុជា​បន្ទាប់​ពី​បាន​មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​អភិវឌ្ឍន៍ ​ដ៏​ស្រស់​បំព្រង​របស់​ប្រទេស​នេះ។ នេះ​គឺ​ជា​មោទនភាព​យ៉ាង​ក្រៃលែង​របស់​រាជ​រដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

    សូមទស្សនាវីដេអូ៖

    អត្ថបទទាក់ទង