គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន​ សែន​ ៖ វិស័យហិរញ្ញវត្ថុរបស់កម្ពុជានៅតែមានភាពល្អប្រសើរ បើធៀបបណ្តាប្រទេសមួយចំនួន ក្នុងវិបត្តិកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០​ |
    សម្តេចតេជោ ហ៊ុន​ សែន​ ៖ វិស័យហិរញ្ញវត្ថុរបស់កម្ពុជានៅតែមានភាពល្អប្រសើរ បើធៀបបណ្តាប្រទេសមួយចំនួន ក្នុងវិបត្តិកូវីដ១៩ សម្តេចតេជោ ហ៊ុន​ សែន​ ៖ វិស័យហិរញ្ញវត្ថុរបស់កម្ពុជានៅតែមានភាពល្អប្រសើរ បើធៀបបណ្តាប្រទេសមួយចំនួន ក្នុងវិបត្តិកូវីដ១៩

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជា ស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ បើធៀបបណ្តាប្រទេសមួយចំនួន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់បែបនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។

    សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទៅនឹងប្រទេសដទៃមួយចំនួនលើវិស័យហិរញ្ញវត្ថុ នៅសម័យ Covid-19។ កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក របស់លោកផៃ ស៊ីផាន មន្រ្តីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

    កម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោម-សៀមរាប) ជាដើម។ មិនតែប៉ុណ្ណោះ នៅក្នុងវិស័យហិរញ្ញប្បទានក៏មានសកម្មភាពរស់រវើកដូចជាការសង្រ្គោះជនក្រីក្រ និងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈ ក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺ Covid-19 ។ រីឯការចំណាយចរន្តដូចជាប្រាក់បៀវត្សមន្រ្តីរាជការ នៅតែរក្សាបានប្រក្រតីភាព ក្នុងការទទួលបានបៀរវត្សពីរដងក្នុងមួយខែ។

    ដោយសារតែវិបត្តិជំងឺកូវិដ១៩ នៅតែបន្តអូសបន្លាយ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ សម្រាប់រយៈពេល០៣ខែបន្ថែមទៀត គឺចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០។ជាមួយគ្នានេះ រាជរដ្ឋាភិបាល នៅតែបន្តឧបត្ថម្ភថវិកា ៤០ដុល្លារក្នុងមួយខែដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលបាត់បង់ការងារផងដែរ៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង