គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ទឹក​​បរិសុទ្ធ​ជាង​ ១​ម៉ឺន​កេស ជាអំណោយ​សម្ដេចតេជោ​​ ត្រូវ​បាន​ប្រគល់​ជូន​អាជ្ញាធរ​ខេត្ត​បាត់ដំបងទុក​ជូន​ពលរដ្ឋ​រងគ្រោះ​ទឹក​ជំន​ន់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០​ |
    ទឹក​​បរិសុទ្ធ​ជាង​ ១​ម៉ឺន​កេស ជាអំណោយ​សម្ដេចតេជោ​​ ត្រូវ​បាន​ប្រគល់​ជូន​អាជ្ញាធរ​ខេត្ត​បាត់ដំបងទុក​ជូន​ពលរដ្ឋ​រងគ្រោះ​ទឹក​ជំន​ន់​ ទឹក​​បរិសុទ្ធ​ជាង​ ១​ម៉ឺន​កេស ជាអំណោយ​សម្ដេចតេជោ​​ ត្រូវ​បាន​ប្រគល់​ជូន​អាជ្ញាធរ​ខេត្ត​បាត់ដំបងទុក​ជូន​ពលរដ្ឋ​រងគ្រោះ​ទឹក​ជំន​ន់​

    បាត់ដំបង៖ ទឹកបរិសុទ្ធ «អរុណា» ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា ​និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ចំនួន ៤៣ឡាន ស្មើនឹង ១៣,២៩០កេស ត្រូវបានដឹកដល់​ខេត្ត​បាត់ដំបង និងប្រគល់ជូន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​បាត់ដំបង ​កាលពី​យប់​ថ្ងៃ​ទី​១៧ ​ខែ​តុលា ​ឆ្នាំ២០២០។ ទឹក​បរិសុទ្ធ​ទាំង​នេះ នឹង​ត្រូវ​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋរង​គ្រោះដោ​យ​ទឹកជំនន់​។

    ឯកឧត្ដម​ ងួន រតន: អភិបាលខេត្តបាត់ដំបង និងក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​ខេត្ត​បាត់ដំបង បានថ្លែងអំណរគុណសម្តេច និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងបន្តយកចិត្តទុកដាក់ និងតម្កល់ទុក្ខលំបាក ព្រមទាំងផលប្រយោជន៍ របស់ប្រជាពលរដ្ឋគ្រោះជាធំ និងដោះស្រាយបានទាន់ពេលវេលា។

    គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកចំនួន៩ ស្មើនឹង ៤៤ឃុំ។ ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ១៣,២៩០គ្រួសារ ក្នុងនោះជម្លៀសចំនួន ៩៧២គ្រួសារ។

    សូមបញ្ជាក់ថា ដើម្បីដោះស្រាយទឹកបរិភោគ និងជួយការពារដល់សុខភាពរបស់​ប្រជាពលរដ្ឋ​រងគ្រោះដោយទឹកជំនន់នោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ចេញទឹកសុទ្ធជិត ៥ម៉ឺនកេសចែក​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ៕

     

    អត្ថបទទាក់ទង