គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោក​ជំទាវ​ ឃួន​ សុដារី តំណាង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ អញ្ជើញ​ចុះសំណេះសំណាល​ និង​ចែកអំណោយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ជាង ១ពាន់​គ្រួសារ​ ម​ក​​​​ពីខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០​ |
    លោក​ជំទាវ​ ឃួន​ សុដារី តំណាង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ អញ្ជើញ​ចុះសំណេះសំណាល​ និង​ចែកអំណោយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ជាង ១ពាន់​គ្រួសារ​ ម​ក​​​​ពីខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ លោក​ជំទាវ​ ឃួន​ សុដារី តំណាង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ អញ្ជើញ​ចុះសំណេះសំណាល​ និង​ចែកអំណោយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ជាង ១ពាន់​គ្រួសារ​ ម​ក​​​​ពីខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ

    ភ្នំពេញ​ ៖ នៅព្រឹក​ថ្ងៃទី​២៨​ ខែតុលា ឆ្នាំ​២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា​បាន​អញ្ជើញ សំណេះ​សំណាល​ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះដោ​យជំ​នន់​ទឹក​ភ្លៀង​​ចំនួន​ ១.០៤០​​គ្រួសារ​ ​ម​ក​​​​ពីខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ។

    ក្នុងពិធីដែលធ្វើនៅភូមិពុទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លោកជំទាវ ឃួន​ សុដារី អនុប្រធានកាកបាទក្រហម​កម្ពុជា បានសំដែង​នូវ​សេច​ក្តី​​រីក​រាយ​និងអាណិត ​ចំពោះ​ប្រជាពលរដ្ឋរងគ្រោះ ហើយបញ្ជាក់ថា អំណោយដែល​ចែក​ជូន​នៅថ្ងៃ​នេះ គ្រាន់​តែ​ជា​ការចែករម្លែកនូវការលំបាកចំពោះមុខបានមួយគ្រាប៉ុណ្ណោះ  ប៉ុន្តែវា​​បាន​បង្ហាញ​ឱ្យឃើញ​អំពី​ការ​រួម​សុ​ខរួម​ទុក្ខ​​របស់​កាក​​បាទ​ក្រហម ក៏ដូចជារាជរដ្ឋាភិបាល និងមន្ត្រីគណ​ប​ក្ស​ប្រ​ជា​ជ​ន ​​ដែ​ល​ជានិច្ច​​កា​ល​ តែ​ង​តែ​នៅ​ជា​ មួ​យ​ប្រជាជន​គ្រប់​ការ​លំបាក ដូចសុភាសិតថា ស្រឡាញ់គ្នា ក្នុងគ្រាក្រ ស្គាល់​មិត្តល្អ​ក្នុងគ្រាលំបាក ។

    លោកជំទាវមានប្រសាសន៍ថា អំណោយចែកជូននៅថ្ងៃនេះ គ្រាន់តែជួយសម្រាលនូវការខ្វះខាតមួយគ្រា ប៉ុណ្ណោះ តែ អ្វីដែលសំខាន់ គឺបងប្អូនត្រូវតែបន្តការខិតខំ​ប្រឹង​ប្រែងនៅពេល​ទឹកស្រ​កទៅ ធ្វើ​​ការ​ដាំ​ដុះ ប្រកបរបរចិញ្ចឹមជីវិត ស្តារ​កា​រខូចខាតឡើងវិញ ។

    លោកជំទាវបានបន្ត​ថា​ គ្រោះធម្មជាតិ គឺមិនមែនកើតមានតែនៅកម្ពុជាទេ បណ្តាប្រទេសនៅក្នុងតំបន់ និង​សកល​លោក ក៏កើតមានដូចគ្នា និងធ្ងន់ធ្ងរជាងយើងទៅទៀត ដោយសារការប្រែប្រួល អាកាសធាតុ ។ កាក​បាទ​ក្រហម​ដែល​មាន​២៥សាខារាជធានី-ខេត្ត និងស្នាក់ការកណ្តាលជាជំនួយការរាជរដ្ឋាភិបាលបាន​ធ្វើ​សកម្មភាព​ជួយ​ជន​រង​គ្រោះ​ប្រកបដោយមោទនភាព និងមិនប្រកាន់ជាតិសាសន៍ ព័រណ៌សម្បុរ បក្សពួក ឬ​និន្នាការ​និយោបាយ​អ្វី​ឡើយហើយ​ក្នុង​កាលៈទេសៈ​ នៃគ្រោះជំនន់ទឹកភ្លៀងកាកបាទក្រហមបានបញ្ជូនថវិកាចំនួន១០០លាន​រៀល ដល់រាជធានី ខេត្តនីមួយ​ៗ​ដែល​រង​គ្រោះធ្ងន់ធ្ងរជាងគេ មានរាជធានីភ្នំពេញ ពោធិសាត់ បាត់ដំបង បន្ទាយ​មានជ័យ ប៉ៃលិន ដើម្បីធ្វើ​សកម្មភាព​ជា​បន្ទាន់​។ ជាងនេះដែរក្នុងពេលយើងកំពុង រស់នៅក្នុងសម័យកូវីដ១៩ ហើយ​ជំងឺ​នេះមិនទាន់​ស្រាកស្រាន​នៅ​ឡើយ​នោះ ​លោកជំទាវក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋសូមបន្តការប្រុងប្រយ័ត្ន ដោយអនុវត្តតាមវិធានការណែនាំ របស់​ក្រសួង​​សុខាភិបាលព្រោះថា ជំងឺកូវីដ១៩ នៅមានឆ្លង និង​ស្លាប់​ជាច្រើន​រៀង​រាល់​ថ្ងៃ​នៅ​បណ្តាប្រទេសនានា និង​មិន​ទាន់​មាន​វ៉ាក់សាំង និងឱសថសម្រាប់ការពារ និង​ព្យាបា​ល​នៅឡើយទេ ជាពិសេស​បងប្អូន​ត្រូវរៀនរស់តាមបែបគន្លងថ្មី និងការ​ប្រែប្រួល​នៃ​អាកាសធាតុ​។

    អំណោយចែក​ជូននៅថ្ងៃនេះ មាន​ពលរដ្ឋ​១.០៤០   ​គ្រួ​សារ មកពី​ខណ្ឌព្រែកព្នៅ និងសែនសុខ ក្នុងនោះខ​ណ្ឌ​ព្រែក​ព្នៅ​មាន​​៣សង្កាត់ ​រួមមាន​សង្កាត់​គោក​​​រកា​,​ពន្សាំង​,ព្រែកព្នៅសរុបចំនួន៨៩២គ្រួសារ និងខណ្ឌ​សែនសុខ មាន១សង្កាត់ គឺ​សង្កាត់​​ឃ្មួញ​ចំនួន​១៤៨​គ្រួសា​រ ដោយ​ក្នុង​១​គ្រួសារៗ ​ទទួលបានអង្ករ៣០គ.ក, មី ត្រីខ ទឹកស៊ីអ៊ីវ  អំបិល ទឹកសុទ្ធ ឃីត​.និង​ទាំង​អាហារសំរន់  ដែល​សរុប​ការ​ចំណាយ​នៅថ្ងៃនេះ អស់​ចំនួន ៤៦.​៧២០​ដុល្លារ​អាមេរិក ៕

    ពាក្យគន្លឹះទាក់ទង