គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា-វៀតណាម សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០​ |
    កម្ពុជា-វៀតណាម សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព កម្ពុជា-វៀតណាម សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព

    នៅក្នុងកិច្ចជំនួបរវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយកាលពីថ្ងៃទី២៨ ខែតុលាម្សិលមិញនេះ ភាគីទាំងពីរបានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព។

    ភាគីទាំងពីរបានលើកឡើងថា«ឯកភាពបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មរីកចម្រើនទៅមុខបន្ថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជាការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែនការការងាររបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សជាដើមនោះ»។

    ក្នុងជំនួបនេះ ភាគីទាំងពីរបានក៏ធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ រាប់ចាប់តាំងពីឆ្នាំ២០០៤ មក ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ និងថែរក្សាបាននូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន បង្កលក្ខណៈអំណោយផលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម, ទេសចរណ៍ និងជីវភាពរស់នៅដោយសុខសាន្តរបស់ប្រជាជនទាំងសងខាង។

    ជាពិសេសទៅទៀតនោះ នៅចំពោះមុខបញ្ហាប្រឈមជាសាកលនៃជំងឺកូវីដ-១៩ បណ្តាកងកម្លាំងនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ក៏បានខិតខំសហការជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ៕ ប្រភព៖ BTVNews

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង