គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោក Trump ព្រមាន​ពី​ការ​ពន្យារពេល​ការ​រាប់​សន្លឹកឆ្នោត ខណៈ​លោក Obama និង​លោក Biden រៀបចំ​ការ​ជួប​ជុំ​រួមគ្នា​ជា​លើក​ដំបូង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    លោក Trump ព្រមាន​ពី​ការ​ពន្យារពេល​ការ​រាប់​សន្លឹកឆ្នោត ខណៈ​លោក Obama និង​លោក Biden រៀបចំ​ការ​ជួប​ជុំ​រួមគ្នា​ជា​លើក​ដំបូង លោក Trump ព្រមាន​ពី​ការ​ពន្យារពេល​ការ​រាប់​សន្លឹកឆ្នោត ខណៈ​លោក Obama និង​លោក Biden រៀបចំ​ការ​ជួប​ជុំ​រួមគ្នា​ជា​លើក​ដំបូង

    អាមេរិក៖ លោក ​Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​អះអាង​កាលពី​ថ្ងៃ​សៅរ៍​ថា ​អ្នក​បោះ​ឆ្នោត​នឹង​ត្រូវ​រង់ចាំ​រាប់​សប្ដាហ៍ ​បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត​រហូតដល់​ពួកគេ​ដឹង​ថា ​អ្នកណា​ឈ្នះ​។​ ​ខណៈ​កំពុង​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ​ ដែល​មាន​ការប្រកួតប្រជែង​យ៉ាង​ខ្លាំង​គឺ​រដ្ឋ Pennsylvania ​លោក​ប្រធានាធិបតី​បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​នៅ​ឯ​ពិធី​ជួបជុំ​មួយ​ថា ​ពួកគេ​នឹង​ត្រូវ​រង់ចាំ​រាប់​សប្ដាហ៍​ទៀត​ សម្រាប់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​នឹង​មកដល់​ដោយ​អះ​អាង​ថា​ “រឿង​អាក្រក់​នានា​” អាច​កើត​ឡើង​ ខណៈ​ពេល​ដែល​រដ្ឋ​នេះ​កំពុង​រាប់​សន្លឹកឆ្នោត ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​។​

    ​ការ​អត្ថាធិប្បាយ​របស់​លោក Trump មាន​ឡើង ​ខណៈ​ដែល​តុលាការ​កំពូល​ បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃ​សុក្រ​ថា​ មន្ត្រី​បោះឆ្នោត​នៅ​រដ្ឋ Pennsylvania អាច​ទទួលយក​សន្លឹក​ឆ្នោត​អវត្តមាន ​ដែល​មក​ដល់​បី​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត​ដោយ​ប្រគល់​ឱ្យ ​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​ជ័យជំនះ ​ក្នុង​ការ​ប្រយុទ្ធ​តាម​ផ្លូវ​ច្បាប់​។ រដ្ឋ​ដែល​មានការ​ប្រទាញប្រទង់​គ្នា​ខ្លាំង Pennsylvania ត្រូវបាន​គេ​ចាត់​ទុក​ថា​ ជា​រដ្ឋ​មួយ​ដែល​អាច​សម្រេច​ការ​ឈ្នះ​ចាញ់​សម្រាប់​ការបោះឆ្នោត​។​ ​លោក Trump ដែល​បាន​ទទូច​ជា​យូរ​មក​ហើយ ​លើ​ទ្រឹស្ដី​ដែល​គ្មាន​ភស្តុតាង​ថា​ សន្លឹកឆ្នោត​ដែល​បាន​ផ្ញើ​តាម​ប្រអប់​សំបុត្រ​ ជាទូទៅ​នាំ​ឱ្យ​មាន​ការ​លួច​បន្លំ​អ្នកបោះឆ្នោត​។

    ​ក្នុងអំឡុងពេល​នៃ​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង Detroit រដ្ឋ​ Michigan លោក Obama ក៏បាន​ដកស្រង់​សម្ដី​របស់​លោក​ Mark Meadows ប្រធាន​បុគ្គលិក​សេត​វិមាន​នាពេល​ថ្មីៗ​នេះ​ដែលថា​ សហរដ្ឋអាមេរិក​មិនអាច​គ្រប់គ្រង​វីរុស​បានទេ​។ លោក​ Obama បាន​និយាយ​ថា ​យើង​បាន​កត់​សម្គាល់​ឃើញ​បែប​នេះ ​ប៉ុន្តែ​អ្នក​ដឹង​ថា ​នរណា​នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ ? គឺ​លោក Joe Biden នឹង​ឈ្នះ​៕

    ពាក្យគន្លឹះទាក់ទង