លោក Trump ព្រមានពីការពន្យារពេលការរាប់សន្លឹកឆ្នោត ខណៈលោក Obama និងលោក Biden រៀបចំការជួបជុំរួមគ្នាជាលើកដំបូង
អាមេរិក៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានអះអាងកាលពីថ្ងៃសៅរ៍ថា អ្នកបោះឆ្នោតនឹងត្រូវរង់ចាំរាប់សប្ដាហ៍ បន្ទាប់ពីថ្ងៃបោះឆ្នោតរហូតដល់ពួកគេដឹងថា អ្នកណាឈ្នះ។ ខណៈកំពុងធ្វើយុទ្ធនាការនៅក្នុងរដ្ឋ ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងគឺរដ្ឋ Pennsylvania លោកប្រធានាធិបតីបានប្រាប់ក្រុមអ្នកគាំទ្រនៅឯពិធីជួបជុំមួយថា ពួកគេនឹងត្រូវរង់ចាំរាប់សប្ដាហ៍ទៀត សម្រាប់លទ្ធផលនៃការបោះឆ្នោតដែលនឹងមកដល់ដោយអះអាងថា “រឿងអាក្រក់នានា” អាចកើតឡើង ខណៈពេលដែលរដ្ឋនេះកំពុងរាប់សន្លឹកឆ្នោត បន្ទាប់ពីការបោះឆ្នោតដែលនឹងចូលមកដល់នៅថ្ងៃទី៣ ខែវិច្ឆិកា។