ប្រមុខ WHO និយាយថា វ៉ាក់សាំងនឹងមិនគ្រប់គ្រាន់ក្នុងការបញ្ឈប់ការឆ្លងរាលដាលជំងឺ COVID-19 បានទេ
ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានសាទរកាលពីថ្ងៃច័ន្ទ (១៦ វិច្ឆិកា) ចំពោះដំណឹងដ៏រីករាយអំពីវ៉ាក់សាំងបង្ការជំងឺCOVID-19 ប៉ុន្តែបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងករណីឆ្លងរាលដាលនៅក្នុងប្រទេសជាច្រើនហើយបានទទូចថាដំណឹងល្អនេះមិនគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលបានទេ។
លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានតាម Video Conference ថា យើងបន្តទទួលបានព័ត៌មានលើកទឹកចិត្តថ្មីៗ អំពីវ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយនៅតែមានសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែងអំពីសក្តានុពលនៃឧបករណ៍ថ្មីដើម្បីចាប់ផ្តើមមកដល់នៅរយៈពេលប៉ុន្មានខែខាងមុខនេះ ។
ប៉ុន្តែលោកបានបន្ថែមទៀតថា“ នេះមិនមែនជាពេលវេលាដែលត្រូវសប្បាយភ្លេចខ្លួននោះទេ” ។
ការអត្ថាធិប្បាយរបស់លោកមានឡើង ខណៈដែលក្តីសង្ឃឹមសកលនៃការយកឈ្នះវីរុសរាតត្បាតសកលត្រូវបានជំរុញបន្ទាប់ពីប្រភេទវ៉ាក់សាំងទីពីរត្រូវបានរកឃើញថាមានប្រសិទ្ធភាពជិត ៩៥ ភាគរយ ក្នុងការសាកល្បងដែលកំពុងបន្ត។
ប៉ុន្តែអង្គការសុខភាពពិភពលោកបានព្រមានថា លទ្ធភាពនៃការទទួលបានវ៉ាក់សាំងណាមួយដ៏ទូលំទូលាយ នៅវែងឆ្ងាយនៅឡើយ ខណៈដែលករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 នៅតែបន្តកើនឡើងនៅតាមតំបន់ជាច្រើនក្នុងពិភពលោក៕ ប្រភព៖ BTVNews