ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៨នាក់ ជាអ្នកពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន ៨នាក់ ជាអ្នកពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» និងមិនមានករណីជាសះស្បើយទេ។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣២៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ៣០១នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២២នាក់ និងមិនមានករណីស្លាប់ទេ៕
អត្ថបទទាក់ទង