គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងអប់រំ សម្រេច​កំណត់យកថ្ងៃទី១១ ខែ​មករា ២០២១​ ជា​ការបរិច្ឆេទ ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៩-២០២០

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ |
    ក្រសួងអប់រំ សម្រេច​កំណត់យកថ្ងៃទី១១ ខែ​មករា ២០២១​ ជា​ការបរិច្ឆេទ ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៩-២០២០ ក្រសួងអប់រំ សម្រេច​កំណត់យកថ្ងៃទី១១ ខែ​មករា ២០២១​ ជា​ការបរិច្ឆេទ ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៩-២០២០

    ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា​ បាន​បញ្ជាក់​ថា​ ក្រសួង​អប់រំ បាន​សម្រេច​កំណត់យក​ថ្ងៃទី​១១ ខែមករា​ ឆ្នាំ២០២១​ ជា​ការបរិច្ឆេទ នៃ​​​ការប្រឡង​​សញ្ញា​បត្រ​មធ្យមសិក្សា​ទុតិយភូមិ​(បាក់ឌុប) ឆ្នាំ​សិក្សា​២០១៩-២០២០​។

    យោង​តាម​លិខិត​របស់ឯកឧត្ដម​ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា ផ្ញើ​​ជូន​ឯកឧត្ដម​ បណ្ឌិត​ ហេង​ វ៉ាន់ដា​ ប្រធា​ន​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​សមាគមន​គ្រឹះស្ថាន​ឧត្ដម​សិក្សា​កម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះបាន​ឲ្យដឹង​ថា បន្ទាប់ពីទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅតាមគ្រឹះស្ថានមធ្យមសិក្សា (ទុតិយភូមិ) តាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។ ក្រសួងនឹង ប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងទៅដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានមធ្យមសិក្សាទាំងក្នុងដំណាក់កាលរៀបចំដំណាក់កាលសំណេរដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ និងការប្រកាសលទ្ធផល។ ក្រសួងអប់រំ យុវជន និងកីឡានឹងទទួលស្គាល់លទ្ធផលនៃការប្រឡងតាម គ្រឹះស្ថានមធ្យមសិក្សា ដើម្បីជាមូលដ្ឋានសម្រាប់ការចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

    ក្រសួងសម្រេចកំណត់ សម័យប្រឡង ៖ ១១ មករា ២០២១ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០។ ក្រសួងនឹងចេញសេចក្តីណែនាំលម្អិតស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងពេលឆាប់ៗនេះ។

    ក្នុងន័យនេះ ក្រសួងស្នើសុំឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មេត្តាសម្របសម្រួលផ្ទៃក្នុង និងផ្តល់ ព័ត៌មានត្រឡប់អំពី គ្រឹះស្ថានសិក្សាឯកជនដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯងមកក្រសួងវិញត្រឹមថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០ ដើម្បីធ្វើការពិនិត្យ និងសម្រេច៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង