គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អាជ្ញាធរ​ជាតិ​អប្សរា ​គ្រោង​នឹង​បញ្ចប់​គម្រោង​ជួស​ជុល​ប្រាសាទ​កណ្តាល​ស្រះ​ស្រង់​នៅ​បំណាច់​ឆ្នាំ​២០២០​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០​ |
    អាជ្ញាធរ​ជាតិ​អប្សរា ​គ្រោង​នឹង​បញ្ចប់​គម្រោង​ជួស​ជុល​ប្រាសាទ​កណ្តាល​ស្រះ​ស្រង់​នៅ​បំណាច់​ឆ្នាំ​២០២០​ អាជ្ញាធរ​ជាតិ​អប្សរា ​គ្រោង​នឹង​បញ្ចប់​គម្រោង​ជួស​ជុល​ប្រាសាទ​កណ្តាល​ស្រះ​ស្រង់​នៅ​បំណាច់​ឆ្នាំ​២០២០​

    សំណង់​ប្រាសាទ​កណ្តាល​ស្រះស្រង់ ​ដែល​ដំណើរ​ការ​ជួស​ជុល​អស់​រយៈ​ពេល​​៩​ខែ​កន្លង​មក​ ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ និង​បញ្ចប់​ការ​ជួស​ជុល​ជា​ស្ថាពរ​នៅ​បំណាច់​ឆ្នាំ​២០២០​នេះ​។

    កញ្ញា ម៉េង សុវណ្ណលីលីន បុគ្គលិក​បច្ចេកទេស​នៃ​គម្រោង​ជួស​ជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​មក​ពីនាយកដ្ឋាន​អភិរ​ក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​ បញ្ជាក់​ថា ​បច្ចុប្បន្ន​ក្រុមកា​រងារ​កំពុង​រៀប​ថ្ម​ភក់រួត​ទី​៧​ និង​ទី៨នៃ​ប្រាសាទ​បង្ហើយ ​និង​ការ​រៀបចំ​កូន​ទំនប់​ ដើម្បី​ទប់​ជើង​ទេរ​ដែល​ធ្វើពីដី​ឥដ្ឋ​ជុំវិ​ញ​គ្រឹះ​ប្រាសាទ​ការពារពេល​បញ្ចូល​ទឹក​វិញ មិន​ធ្វើ​ឱ្យ​ដី​ឥដ្ឋ​រលុះ​។

    អ្នកជំនាញ​រូប​នេះ​ក៏បន្ថែម​ដែរ​ថា ​រូបរា​ងប្រាសាទ​កណ្តាល​ស្រះស្រង់​មាន​រាង​ដូច​ជា​ចេតិយ​មួយ ​សង់​នៅលើខឿន​ថ្ម​បាយ​ក្រៀម​ និង​លាយ​ថ្ម​ភក់​ចំនួ​ន​៨​រួត​។ ​នេះ​ជាសំណង់​មួយ​ដែល​មាន​លក្ខណៈ​ប្លែក​គេនៅ​ក្នុងតំបន់​អង្គរ​។

    ក្នុង​នោះ​ដែរ​ កញ្ញា លីលីន ក៏បានឱ្យ​ដឹងថា ក្រោយ​ការ​ជួស​ជុល​តួ​ប្រាសាទ​ និង​បិទ​ទំនប់​ជើង​ទេ​រ​រួច​រាល់ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បើក​ទឹក​បញ្ចូល​វិញ។ ដើម្បី​ធានា​សុវត្ថិភាព​ប្រាសាទពេល​ក្រោយ​ពេល​បញ្ចូល​ទឹក​ គឺក្រុម​ការងារ​បាន​រៀប​ចំ​គ្រឹះ​យ៉ាង​ពិសេស​ដោយ​ប្រើ​ថ្ម​បាយ​ក្រៀមទាំ​ង​អស់​នៅ​ខាង​ក្នុង ​ប្រើ​ដែក​ទាម​ថ្ពក់ភ្ជាប់​រចនា​សម្ព័ន្ធ​ថ្ម​បាយ​ក្រៀម​មួយ​ៗ​ឱ្យ​ជាប់​មាំបាន​ល្អ៕ប្រភព៖ ក្រសួងវប្បធម៌

     

    អត្ថបទទាក់ទង