គ.ជ.ប បង្ហាញលទ្ធផលផ្លូវការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ចេញតារាងលទ្ធផលផ្លូវការ នៃការពិនិត្យ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដោយក្នុងនោះបង្ហាញថា ឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២០ មានជាង ៩លាននាក់។
យោងតាមតារាងលទ្ធផលនេះបានឲ្យដឹងថា ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៩ មានចំនួន ៨,៦២៩,៣៥៧ នាក់ អ្នកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២០ មានចំនួន ២៦៨,៦១១ នាក់ ស្មើនឹង ៨៩.៤២% លើផែនការ ចំនួនការិយាល័យបោះឆ្នោត ឆ្នាំ២០២០ មានចំនួន ២៣,៤២៥ការិយាល័យ ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២០ មានចំនួន ៨,៨៣១,៩៨៨ននាក់ ស្មើនឹង ៨៥.០៦% លើចំនួនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ក្នុងចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២០ មានស្ត្រី ៤,៧១២,៧៣៤ នាក់។
ជាមួយគ្នានេះដែរ គ.ជ.ប ក៏បានបង្ហាញផងដែរ នូវចំនួនអ្នកសង្កេតការណ៍ជាតិ នៃសមាគម ឬអង្គការមិនមែនរាជរដ្ឋាភិបាលដែលមានជាង ២ពាន់នាក់ បានចូលរួមសង្កេតការណ៍ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០៕