ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់ទៀតហើយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសថា រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់ ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និងមិនមានករណីជាសះស្បើយទេ។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩សរុបចំនួន ៣៧៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១៧នាក់ និងមិនមានករណីស្លាប់ទេ៕
អត្ថបទទាក់ទង