មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំធ្វើពិធីក្រុងពាលី និងបើកដាក់ឱ្យប្រើប្រាស់នូវមណ្ឌលចត្តាឡីស័ករាជធានីភំ្នពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមទាំងអាជ្ញាធរ មន្ទីរ អង្គភាពនានា ។
មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញដែលបានសាងសង់រួចនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីអនុវត្តវិធានការចត្តាឡីស័កចំពោះអ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាព ។
មណ្ឌលចត្តាឡីស័កនេះសិ្ថតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានចំនួន០៤អគារ ដែលមានបន្ទប់សរុបចំនួន៥០៤បន្ទប់៕
ពាក្យគន្លឹះទាក់ទង