គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩ថ្មី ៦៥នាក់ និង​មានអ្នកជាសះស្បើយ ០១នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩ថ្មី ៦៥នាក់ និង​មានអ្នកជាសះស្បើយ ០១នាក់​ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩ថ្មី ៦៥នាក់ និង​មានអ្នកជាសះស្បើយ ០១នាក់​

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១​ បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ៦៥នាក់ ក្នុង​នោះ ៥៨នាក់ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង​មាន​អ្នកជាសះស្បើយ​ ០១នាក់ផងដែរ។

    គិតត្រឹម​ម៉ោង​ ៧ព្រឹកថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ៦៩៧នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ៤៧៧នាក់ អ្នក​កំពុងសម្រាកព្យាបាលមានចំនួន២១៧នាក់ និង​មិនមាន​ករណីស្លាប់ទេ​៕

    អត្ថបទទាក់ទង