គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រឹកនេះ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៤ នាក់ និងជាសះស្បើយ ០៧ នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១​ |
    ព្រឹកនេះ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៤ នាក់ និងជាសះស្បើយ ០៧ នាក់ ព្រឹកនេះ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៤ នាក់ និងជាសះស្បើយ ០៧ នាក់

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ​២០២១​ បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ២៤នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមាន​អ្នកជាសះស្បើយ​ ០៧នាក់។

    គិតត្រឹម​ម៉ោង​ ៧និង០០នាទី ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ១០១១នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ៥១៧នាក់ អ្នក​កំពុងសម្រាកព្យាបាលមានចំនួន ៤៩៣នាក់ និង​មិនមាន​ករណីស្លាប់ទេ​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង