ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១០៥នាក់បន្ថែមទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១០៥នាក់ ក្នុងនោះ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមានអ្នកជាសះស្បើយចំនួន ៨៨នាក់ សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។
គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ១៤៣០នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៨១៨នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៦០៩នាក់ និងមានករណីស្លាប់ ០១នាក់៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង