គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

សប្បុរសជន​ ប្រកាស​បរិច្ចាគថវិកាផ្ទាល់ខ្លួន ជូន​សម្ដេចតេជោ​ ហ៊ុន​ សែន​ ដើម្បី​ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១​ |
សប្បុរសជន​ ប្រកាស​បរិច្ចាគថវិកាផ្ទាល់ខ្លួន ជូន​សម្ដេចតេជោ​ ហ៊ុន​ សែន​ ដើម្បី​ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សប្បុរសជន​ ប្រកាស​បរិច្ចាគថវិកាផ្ទាល់ខ្លួន ជូន​សម្ដេចតេជោ​ ហ៊ុន​ សែន​ ដើម្បី​ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

ភ្នំពេញ​៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ សប្បុរសជនជាច្រើន​ បាន​ប្រកាសបរិច្ចាគថវិកា ជូន​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដើម្បី ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ខាងក្រោមនេះ ជាឈ្មោះសប្បុរសជន និងថវិកាបរិច្ចាគ៖

១- អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ បរិច្ចាគថវិកា ៣លានដុល្លារ

២- ក្រុមហ៊ុន ជីបម៉ុង បរិច្ចាគថវិកា ៣លានដុល្លារ

៣- លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា បរិច្ចាគថវិកា ១០០០ដុល្លារ

៤- អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ៣លានដុល្លារ

៥- ឧកញ៉ា ឡេង ប្រុស និងលោកជំទាវ វ៉ន សុមេតា, លោកឧកញ៉ា ឡេង និមល និងលោកជំទាវ រឿន ស្រីពេជ្រ និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បរិច្ចាគថវិកា ៣ម៉ឺនដុល្លារ

សូមជម្រាបថា គិតត្រឹម​ម៉ោង​ ៧និង០០នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ១១៦៣នាក់(ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានអ្នកឆ្លងកូវីដ១៩ចំនួន ៦៥២នាក់) ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ៥៩៧នាក់ អ្នក​កំពុងសម្រាកព្យាបាលមានចំនួន ៥៦៥នាក់ និង​មិនមាន​ករណីស្លាប់ទេ​៕ ប្រភព៖ FreshNews

អត្ថបទទាក់ទង