កម្ពុជា-សិង្ហបុរី អបអរខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូត
ភ្នំពេញ៖ ដើម្បីអបអរខួប ៥៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ប្រទេសទាំងពីរ បានរៀបចំពិធីបង្ហាញផ្ទាំងគំនូរទ្វេភាគី ស្ដីអំពី៖ «កម្ពុជា-សិង្ហបុរី៖ ៥៥ឆ្នាំ និងបន្តលើសពីឆ្នាំ២០២០» ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា។ ពិធីនេះបានរៀបចំឡើងនៅស្ថានទូតសិង្ហបូរី រាជធានីភ្នំពេញ។
ផ្ទាំងគំនូរនេះ បង្ហាញឲ្យឃើញពីទំនាក់ទំនងរឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ខណៈដែលប្រទេសទាំងពីរកំពុងអបអរខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតនៅឆ្នាំនេះ។
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង