គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អគ្គនាយក​ដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ឧបត្ថម្ភ​សម្ភារបរិក្ខា​បច្ចេកទេសមួយចំនួន​ ដល់ទូរទស្សន៍ជាតិ​កម្ពុជា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០​ |
    អគ្គនាយក​ដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ឧបត្ថម្ភ​សម្ភារបរិក្ខា​បច្ចេកទេសមួយចំនួន​ ដល់ទូរទស្សន៍ជាតិ​កម្ពុជា​ អគ្គនាយក​ដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ឧបត្ថម្ភ​សម្ភារបរិក្ខា​បច្ចេកទេសមួយចំនួន​ ដល់ទូរទស្សន៍ជាតិ​កម្ពុជា​

    ភ្នំពេញ៖  លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានឧបត្ថម្ភ នូវអគារ និងសម្ភារបរិក្ខាបច្ចេកទេសមួយចំនួន ដល់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ដើម្បី​មានលទ្ធភាព​ក្នុងការ​ផលិត​​កម្មវិធីនានា ក៏ដូចជា​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ បម្រើ​ដល់​មហាជន​ទូទាំង​ប្រទេស​​។

    ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្ដម ឆារស៍ វ៉ាន់ ទីប្រឹក្សា និងជាតំណាងលោកជំទាវ​ ហ៊ុន ម៉ាណា និង​ឯកឧត្ដម​ ឃឹម វុទ្ធី អគ្គនាយក អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ព្រមទាំងមន្ត្រីក្រោមឱវាទមួយចំនួន នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅស្ថានីយ៍ផ្សាយទូរទស្សន៍ជាតិកម្ពុជា ទួលគោក រាជធានីភ្នំពេញ។

    សម្ភារបរិក្ខាបច្ចេកទេសទាំងនោះរួមមាន៖

    ១៖ ម៉ាស៊ីនបញ្ជូនរូបតាមប្រព័ន្ធ Optic ចំនួន៤សម្រាប់ថ្មី ប្រគល់នៅថ្ងៃទី២៨ ខែ៣ ឆ្នាំ២០១៨។

    ២៖ ខ្សែកាប Optic ពីស្ថានីយ៍កណ្ដាល TVK ទៅកាន់ស្ថានីយទួលគោក២ខ្សែ សរុប 8000m និង Accessories បានភ្ជាប់ដំណើរការចាប់ពីដើមខែកក្កដា ឆ្នាំ២០១៨។

    ៣៖ Computer កាត់ត ចំនួន៥គ្រឿង បានប្រគល់ និងដាក់ដំណើរការហើយ កាលពីថ្ងៃទី១១ ខែ៦ ឆ្នាំ២០១៨។

    ៤៖ Camera Sony Model HXA-NX5R ចំនួន១០ សម្រាប់ ជាមួយថ្ម Memory Wireless Microphone, Tripod, Soft Case បានប្រគល់ និងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ២៩ ខែ៦ ឆ្នាំ២០១៨។

    ៥៖ ម៉ាស៊ីនផ្សាយ ROHDE & SCHWARZ កម្លាំង10KW ប្រគល់ និងដំឡើងដាក់ដំណើរការនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ រួចរាល់ហើយ

    ៦៖ បានជួសជុល និងសាងសង់សំណង់ថ្មីនៅស្ថានីយទួលគោករួមមាន៖ ជួសជុលអគារម៉ាស៊ីនផ្សាយជាន់ផ្ទាល់ដី និងសាងសង់បន្ថែមជាន់ខាងលើថ្មី ដែលមាន៣បន្ទប់, សាងសង់អគារដាក់សម្ភារ និងសម្រាប់ស្នាក់នៅរបស់បុគ្គលិកមួយកន្លែងមាន៥ បន្ទប់, ចាក់សាបក្នុងបរិវេនស្ថានីយ និងជួសជុលរបង

    ៧៖ ប្រគល់ Camera NX5R =8Sets, ក្រេន ១០ម៉ែត្រ=1Set, Toleprompter =1Set និងបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី២០ ខែ០៦ ឆ្នាំ២០១៩

    ៨៖ រថយន្តថតចល័ត១គ្រឿង បំពាក់សម្ភារទេស១កំប្លេ មាន៖ ប្រព័ន្ធបញ្ជារូបភាពដែលបំពាក់កាមេរ៉ាចំនួន ៨គ្រឿង ប្រព័ន្ធបញ្ជាសំឡេង ម៉ាស៊ីនទំនាក់ទំនង ម៉ាស៊ីនឡើងអក្សរ ម៉ាស៊ីនបញ្ជារូបភាពយឺតសម្រាប់កីឡា ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនភ្លើង ២៥/KVA ព្រមទាំងប្រព័ន្ធភ្លើង អូតូផងដែរ។ ហើយក្នុងនោះក៏បានទទួលបន្ថែម៖ ប្រគល់ Camera SONY HSC -10OR ចំនួន 3 Set ដើម្បីបំពាក់នៅក្នុងរថយន្តចល័តតូច និងបានប្រើប្រាស់ចាប់ពីចុងខែតុលា ឆ្នាំ២០១៩។

    ៩៖ ប្រគល់សម្ភារចល័ត 1Set ដែលមាន 6ch Switcher =1Set, Recorder 1Set, Wireless Intercom 1Set, Wireless Video transmitter 1Set។

    ១០៖ Camera Fix =Panasonic, GH5-Pro, Lens-zoom X5 1Set សម្ភារដូចរៀបរាប់ខាងលើទាំងអស់នេះ គឺជាជំនួយ ដែលសម្ដេចផ្ដល់ជូនទូរទស្សន៍ជាតិកម្ពុជា ចាប់ពីមុនដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨៕

    ពាក្យគន្លឹះទាក់ទង