គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងជិត ១៤លានដុល្លារ ដល់កម្ពុជាលើគម្រោងបំពាក់គ្រឿងចក្រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងជិត ១៤លានដុល្លារ ដល់កម្ពុជាលើគម្រោងបំពាក់គ្រឿងចក្រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ប្រទេសជប៉ុន​ បានសម្រេច​ផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុបជិត ១៤លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត (Mobile Harbor Crane) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ»

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»។ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» បានសាងសង់ក្នុងតម្លៃ ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ៖ កត្តាធំបំផុត គឺសន្តិភាព មានសន្តិភាពទើបកម្ពុជាមានការអភិវឌ្ឍគ្រប់យ៉ាងដូចសព្វថ្ងៃ

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ៖ កត្តាធំបំផុត គឺសន្តិភាព មានសន្តិភាពទើបកម្ពុជាមានការអភិវឌ្ឍគ្រប់យ៉ាងដូចសព្វថ្ងៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (HYATT Regency Phnom Penh) ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងថវិកាវិនិយោគសរុប ១៨០លានដុល្លារអាមេរិក។

    សាលាដំបូងរាជធានីភ្នំពេញ កោះហៅលោក កឹម សុខា ចូលសវនាការ(បន្ត) នៅថ្ងៃទី២២ មករា ២០២២

    សាលាដំបូងរាជធានីភ្នំពេញ កោះហៅលោក កឹម សុខា ចូលសវនាការ(បន្ត) នៅថ្ងៃទី២២ មករា ២០២២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១​ |

    សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឈ្មោះ កឹម សុខា អតីតប្រធាន នៃអតីតអតីតគណបក្សសង្គ្រោះជាតិចូលរួមសវនាការបន្ត នៅថ្ងៃទី២២ ខែមករា  ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទី ពាក់ព័ន្ធបទចោទប្រកាន់ពីបទ «សន្ធិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា ៤៤៣  នៃក្រមព្រហមទណ្ឌ។

    អបអរសាទរខួប២៩ឆ្នាំ នៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ​(​១៤ ធ្នូ ១៩៩២ – ១៤​ ធ្នូ ​២០២១)

    អបអរសាទរខួប២៩ឆ្នាំ នៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ​(​១៤ ធ្នូ ១៩៩២ – ១៤​ ធ្នូ ​២០២១)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១​ |

    រមនីយដ្ឋានអង្គរ ជាបណ្ដុំស្ថាបត្យកម្មដ៏មហិមា កសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាង្គប្រាសាទ រចនាបថ សិលាចារឹក និងចម្លាក់ដ៏ពិសិដ្ឋជាភស្តុតាងដែលបានបញ្ជាក់អំពីជីវភាព របៀបរបបរស់នៅ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា វប្បធម៌ ការធ្វើជំនួញ និងចរន្តសេដ្ឋកិច្ចនាសម័យអង្គរ។ អង្គរ តំណាងឱ្យសិល្បៈខ្មែរទាំងមូលពីសតវត្សទី៩ ដល់សតវត្សទី១៤ ជាអត្តសញ្ញាណវប្បធម៌ជាតិ និងជាមោទកភាពជាតិ។

    អបអរសាទរខួប ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)

    អបអរសាទរខួប ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១​ |

    នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ជាខួប៦៦ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបួងសួង និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាគយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី”

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបួងសួង និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាគយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី”

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១​ |

    ខ្សែភាគយន្តភាគខ្នាតធំ រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ត្រូវបានប្រារព្វពិធីក្រុងពាលី ចំរើនព្រះបរិត្ត តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃចន្ទ ខែមគិសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដល់អ្នកចូលរួមទាំងអស់ និងជាកិច្ចចាប់ផ្តើមដំណើរ ការផលិតខ្សែភាពយន្តខ្នាតធំនេះជាផ្លូវការ។ សូមបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គណៈកម្មការ បានជ្រើសរើសអ្នកនិពន្ធចំនួន៥រូប ដើម្បីរៀបចំកែសំរួលខ្លឹមសារអត្ថបទនិពន្ធល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធ ភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង៦៥៣ឆាក។

    កម្ពុជាទទួលបានវ៉ាក់សាំង Sinovac ចំនួន៣០ម៉ឺនដូសបន្ថែមទៀត ជាជំនួយពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)

    កម្ពុជាទទួលបានវ៉ាក់សាំង Sinovac ចំនួន៣០ម៉ឺនដូសបន្ថែមទៀត ជាជំនួយពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន ៣០ម៉ឺនដូស​បន្ថែមទៀត ដែលជាជំនួយពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ត្រូវបាន​ដឹកមកដល់ប្រទេសកម្ពុជាហើយ។

    គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង ៧០%ហើយ

    គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង ៧០%ហើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១​ |

    កំពង់ស្ពឺ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង ៧០%ហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈអញ្ជើញដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់នេះ ឋិតត្រង់ចំណុចទីតាំងផ្លូវបំបែកប្តូរទិសទី២ និងទី៣ កាលពីចុងសប្ដាហ៍កន្លងទៅ។

    សម្តេចតេជោ ប្រាប់អ្នកដឹកនាំរដ្ឋាភិបាលជំនាន់ក្រោយថា​បើចង់មាន​ឯករាជ្យភាព​លើ​វិស័យ​ការពារជាតិ​សូម​កុំប្រើប្រាស់​អាវុធ​របស់​អាមេរិក

    សម្តេចតេជោ ប្រាប់អ្នកដឹកនាំរដ្ឋាភិបាលជំនាន់ក្រោយថា​បើចង់មាន​ឯករាជ្យភាព​លើ​វិស័យ​ការពារជាតិ​សូម​កុំប្រើប្រាស់​អាវុធ​របស់​អាមេរិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ បាន​ចេញសារព្រមានមួយប្រាប់ទៅខ្មែរ​ដែលគ្រប់គ្រង​រាជរដ្ឋាភិបាល​ជំនាន់​ក្រោយ​ឲ្យ​បាន​ជ្រាប​ថា បើចង់មានឯករាជ្យភាព​លើវិស័យការពារ​ជាតិសូមកុំប្រើប្រាស់​អាវុធ​របស់​អាមេរិក​។