គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ព្រះមហាក្សត្រ និងសម្ដេចម៉ែ សម្ដែងព្រះទ័យរីករាយជូនសម្ដេចតេជោ ហ៊ុន​ សែន​ ដែលបានទទួលមេដាយសន្តិភាពពិភពលោក «World Summit Peace»

    ព្រះមហាក្សត្រ និងសម្ដេចម៉ែ សម្ដែងព្រះទ័យរីករាយជូនសម្ដេចតេជោ ហ៊ុន​ សែន​ ដែលបានទទួលមេដាយសន្តិភាពពិភពលោក «World Summit Peace»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានសម្តែងទឹកព្រះទ័យសោមនស្សរីករាយ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារមួយរដ្ឋមន្រ្តីការបរទេសចិន

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារមួយរដ្ឋមន្រ្តីការបរទេសចិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១​ |

    ក្រោយពីបានបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

    សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារចំនួន០៦

    សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារចំនួន០៦

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១​ |

    នៅល្ងាច ថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដដែលនេះ បន្ទាប់ពី ពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខារវាងកម្ពុជា-ចិន នៅវិមានសន្តិភាព លើឯកសារចំនួន០៦រួមមាន៖

    សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក​២០២១ (​World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧​​

    សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក​២០២១ (​World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧​​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ៖ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក​2021 ​(World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧​​ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញក្នុងពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញក្នុងពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅរសៀល ថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។

    ចិននឹង​ផ្ដល់ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន​៣លានដូសបន្ថែមទៀតដល់កម្ពុជា

    ចិននឹង​ផ្ដល់ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន​៣លានដូសបន្ថែមទៀតដល់កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ រដ្ឋាភិបាល​ចិន​ នឹង​ផ្ដល់​ជំនួយ​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន​ ៣លានដូសបន្ថែមទៀត ដល់ប្រទេស​កម្ពុជា ខណៈចិន​បាន​ផ្ដល់ជំនួយវ៉ាក់សាំងនេះដល់កម្ពុជាចំនួន​ ៤លាន៣សែនដូសរួចមកហើយនោះ។

    សុន្ទរកថាគន្លឹះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងមហាសន្និបាត នៃក្ដីសង្ឃឹមលើកទី៧

    សុន្ទរកថាគន្លឹះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងមហាសន្និបាត នៃក្ដីសង្ឃឹមលើកទី៧

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១​ |

    នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាត នៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពី «សន្ដិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» តាមប្រព័ន្ធវីដេអូ។

    រដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ

    រដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រក ម្ពុជា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីថ្ងៃគឺ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី​១០​ ខែកញ្ញា ឆ្នាំ២០២១។

    បច្ចុប្បន្នភាព នៃការរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) នៅកម្ពុជា

    បច្ចុប្បន្នភាព នៃការរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) នៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល​បាន​ចេញសេចក្ដីជូនព័ត៌មានមួយ ស្ដីពីបច្ចុប្បន្នភាព នៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ដោយគិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញវីរុសកូវីដបំប្លែងថ្មី Delta ចំនួន ៣ ៧៣១នាក់ (ស្ត្រី ១ ៩០៤នាក់) ក្នុងរាជធានី-ខេត្តចំនួន២៤ លើកលែងតែខេត្ត១ប៉ុណ្ណាះ គឺខេត្តកែប។

    សម្តេចពញាចក្រី ហេង សំរិន៖ យុទ្ធសាស្រ្តាចាក់វ៉ាក់សំាងបានការពារសុខុមាលភាពពលរដ្ឋ និងសង្គមជាតិ

    សម្តេចពញាចក្រី ហេង សំរិន៖ យុទ្ធសាស្រ្តាចាក់វ៉ាក់សំាងបានការពារសុខុមាលភាពពលរដ្ឋ និងសង្គមជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញទទួលវ៉ាក់សំាងកូវីដ-១៩ ដូសទី៣ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរស្វែងរកវ៉ាក់សាំងគ្រប់មធ្យោបាយ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានក្នុងចំនួនយ៉ាងច្រើនជាទីមោទនភាពបំផុត នៅក្នុងការពារសុខុមាលភាពពលរដ្ឋ និងសង្គមទប់ទល់នឹងជំងឺដ៏សាហាវនោះ។