គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    លទ្ធផលកិច្ចប្រជុំលើកទី១ ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ឆ្នាំ២០២៣

    លទ្ធផលកិច្ចប្រជុំលើកទី១ ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ឆ្នាំ២០២៣

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅ​ទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក្រុម​​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី២ បានបើកកិច្ចប្រជុំលើកទី១ ដើម្បី​ពិភាក្សា​​កំណត់​ប្រាក់​ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិតផលិត​ផល​ធ្វើ​ដំណើរ​និងកាបូប សម្រាប់ឆ្នាំ២០២៣។