គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សេចក្ដីជូនដំណឹង​ស្ដីពី​​ការប្រើប្រួលអាកាសធាតុ​នៅកម្ពុជា​ ដែលអាចកើតមាន​នៅថ្ងៃ​ទី១៦​ ដល់​២២ កញ្ញា

    សេចក្ដីជូនដំណឹង​ស្ដីពី​​ការប្រើប្រួលអាកាសធាតុ​នៅកម្ពុជា​ ដែលអាចកើតមាន​នៅថ្ងៃ​ទី១៦​ ដល់​២២ កញ្ញា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០​ |

    បន្ទាប់​ពីបាន​តាមដាន​ការប្រែប្រួសជាបន្តបន្ទាប់នៃស្ថានភាព​អាកាសធាតុ​ សង្កេតឃើញថា​ ខ្យល់មូសុងនិរតី​បង្កើន​ល្បឿន​បក់​លើ​ប្រទេស​កម្ពុជា​។ សម្ពាធ​ទាប​សកម្ម​នៅលើសមុទ្រ​ប៉ាស៊ីហ្វិក​ និង​វិវត្ត​ខ្លួន​ជាបន្តបន្ទាប់​ទៅជា​វិសម្ពាធ​ទាប​រួច​នឹង​ទៅជា​កូន​ព្យុះ​ដែលឆ្លង​កាត់​ប្រទេស​ហ្វីលីពីន។ នៅថ្ងៃទី​១៦​កញ្ញា ព្យុះនេះ​នឹង​បន្ត​ដំណើរ​ចូលទៅក្នុង​ឈូង​សមុទ្រ​តុងកឹង​ រួច​ចូល​ប្រទេស​វៀតណាម​ភាគកណ្ដាល​ កៀក​ព្រំប្រទល់​ភាគខាងជើង​។ នេះបើយោងតាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ និងឧតុនិយម​ ចេញផ្សាយ​នៅថ្ងៃទី​១៥កញ្ញានេះ។ ក្នុងសេចក្ដីប្រកាសដែរនេះបាន​ឲ្យដឹង​ទៀតថា​ ស្ថានភាព​បែបនេះបាន​ធ្វើ​ឲ្យ​៖ ១. បណ្ដាខេត្ត​នៅតំបន់​វាល​ទំនាប​កណ្ដាល​មានសីតុណ្ហភាព​ (អប្បបរមាពី ២៤-២៦oC, អតិបរមមា​ពី ៣០-៣៣ oC) នៅថ្ងៃទី​១៦ដល់១៨ ខែកញ្ញា នឹង​​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុងកម្រិត​បរិមាណ​​ពីតិច​ទៅ​បង្គួរ បន្ទាប់​ពីនោះ​ ភ្លៀង​នឹង​បង្កើន​ការ​ធ្លាក់​រាយប៉ាយ​ ក្នុង​កម្រិត​បរិមាណ​ពីបង្គួរ​ទៅច្រើន​។ ២. បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​​ និង​ខ្ពង់រាបឦសាន មានសីតុណ្ហភាព​ (អប្បបរមាពី ២៤-២៦oC, អតិបរមមា​ពី ២៨-៣០ oC) នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពីតិច​ទៅបង្គួរ។ ៣. បណ្ដាខេត្ត​នៅតំបន់​មាត់សមុទ្រ មានសីតុណ្ហភាព​ (អប្បបរមាពី ២៥-២៧oC, អតិបរមមា​ពី ២៨-៣០ oC) នឹងអាច​មានភ្លៀង​ធ្លាក់​ពីមធ្យម​ទៅច្រើន​។ ក្រសួង​ធនធានទឹក​ និងឧតុនិយម បាន​អំពាវនាវ​ផងដែរ​ចំពោះ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ចំពោះ​បាតុភូត​ធម្មជាតិ​ដែលអាចកើត​មាន​ ដូចជា​៖ តំបន់​ជាប់ផ្លូវទឹក​ និង​ជួរភ្នំ ដែលអាច​មាន​​ជំនន់​ទឹក​ភ្លៀង​ ,​អ្នកដំណើរ​ […]