គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីផលលំបាកបង្កដោយវិបត្តិកូវីដ១៩ លើគ្រឹះស្ថានសិក្សានៅតាមមូលដ្ឋាន
បាត់ដំបង៖ កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានចាប់ផ្តើមបេសកកម្មក្នុងខេត្តបាត់ដំបង ដោយការចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៅក្នុងខេត្តបាត់ដំបង។