គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ការពិតត្រូវ​បាន​លាតត្រដាង នៅទីតាំង​បង្គោល​ព្រំដែន​លេខ​១១៧

    ការពិតត្រូវ​បាន​លាតត្រដាង នៅទីតាំង​បង្គោល​ព្រំដែន​លេខ​១១៧

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២០​ |

    យោងតាម​ហ្វេសប៊ុក លោក​លោកជំទាវ កុយ ពិសី អនុប្រធាន​លេខា​ធិការដ្ឋាន​អចិន្ត្រៃយ៍​ នៃអាជ្ញាធរ​ជាតិទ​ទួល​បន្ទុក​កិច្ច​ការ​ព្រំដែនថ្ងៃ​ទី៥កញ្ញានេះ បានឲ្យដឹងថា លោក​ជំទាវ​បាន​រួម​ដំណើរ​ជាមួយ​ ឯកឧត្ដម​ វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន ​​ចុះទៅ​ជួប​បង​ប្អូន ​ពលរដ្ឋនៅ​ភូមិ​ត្រពាំង​ថ្លុង នៅទីតាំង​បង្គោល​ព្រំដែន​លេខ​១១៧ ​នៅ​ស្រុកពញ្ញា​ក្រែក ​ខេត្តត្បូង​ឃ្មុំ ​ដើម្បីចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​តើបន្ទាប់​ពី​បាន​បោះ​បង្គោល​ព្រំដែន​រួច​នៅ​តំបន់​នោះ ​មាន​បាត់​ដី​ទៅវៀតណាម​ដូច​ការ​លើក ឡើង​របស់​ជន​អគតិ​ដែរ​ឬ​ទេ​???