គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សហភាពសហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ចេញសេចក្ដីថ្លែងការណ៍​អបអរសាទរ​ទិវា​អន្តរជាតិ​ ស្ដីពី​សិទ្ធិទទួល​ព័ត៌មាន​

    សហភាពសហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ចេញសេចក្ដីថ្លែងការណ៍​អបអរសាទរ​ទិវា​អន្តរជាតិ​ ស្ដីពី​សិទ្ធិទទួល​ព័ត៌មាន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​២៥​ ខែកញ្ញា ឆ្នាំ​២០២០នេះ ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ​(ស.ស.ស.ក) បាន​ចេញនូវសេចក្ដីថ្លែងការណ៍​មួយ​អបអរសាទរ​ទិវា​អន្តរជាតិ​ ស្ដីពី​សិទ្ធិទទួល​ព័ត៌មាន​។ ទិវាអន្តរជាតិ​មួយ​នេះ ត្រូវ​បាន​មហាសន្និបាតអង្គការ​សហប្រជាជាតិ​លើកទី​៧៤​ ប្រកាស​នៅថ្ងៃទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ក្នុង​គោល​បំណង​បង្កើត​ឱ​កាសចូលរួម​​ដើម្បី​ពិភពលោក​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​សហសវត្សរ៍។