គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា ពិភាក្សាគ្នាលើប្រធានបទស្ដីពីតួនាទីរបស់សភា ក្នុងការលើកកម្ពស់ភាពស្អិតរមួតអាស៊ាន និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩
ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា នៃមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤១ ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ បានលើកយកសេចក្ដីព្រាងសេចក្ដីសម្រេច ដែលមានប្រធានបទ ស្ដីពីតួនាទីរបស់សភា ក្នុងការលើកកម្ពស់ភាពស្អិតរមួត អាស៊ាន និងការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ មកធ្វើការពិភាក្សាគ្នា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។