គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា ពិភាក្សាគ្នាលើប្រធានបទស្ដីពីតួនាទីរបស់សភា ក្នុងការលើកកម្ពស់ភាពស្អិតរមួតអាស៊ាន និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០​ |
    គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា ពិភាក្សាគ្នាលើប្រធានបទស្ដីពីតួនាទីរបស់សភា ក្នុងការលើកកម្ពស់ភាពស្អិតរមួតអាស៊ាន និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា ពិភាក្សាគ្នាលើប្រធានបទស្ដីពីតួនាទីរបស់សភា ក្នុងការលើកកម្ពស់ភាពស្អិតរមួតអាស៊ាន និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩

    ភ្នំពេញ៖ កិច្ច​ប្រជុំ​គណៈកម្មាធិការ​សេដ្ឋកិច្ច​អាយប៉ា ​នៃ​មហា​សន្និបាត​អន្តរ​សភា​អាស៊ាន​(អាយប៉ា) ​លើក​ទី​៤១ ដែល​សភា​ប្រទេស​វៀតណា​ម​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​បាន​លើក​យក​សេចក្ដី​ព្រាង​សេចក្ដី​សម្រេច ​ដែល​មាន​ប្រធានបទ​ ស្ដីពី​តួនាទី​របស់​សភា ​ក្នុង​ការ​លើក​កម្ពស់​ភាព​ស្អិតរ​មួត ​អាស៊ាន ​និង​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ​មក​ធ្វើ​ការ​ពិភាក្សា​គ្នា ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ​ខែ​កញ្ញា ​ឆ្នាំ​២០២០​។

    ឯកឧត្ដម ​សុខ ​សូកាន ​អនុ​ប្រធាន​គណៈក​ម្មការ​សាធារណការ​ ដឹកជញ្ជូន ​ទូរ​គមនាគមន៍​ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណ​ង់ ​នៃរដ្ឋសភា បានដឹកនាំប្រតិភូ​គណៈកម្មាធិការ​សេដ្ឋកិច្ចក​ម្ពុជា​ អញ្ជើញ​ចូលរួម​ កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​សេដ្ឋកិ​ច្ច​អន្តរ​សភា​អាស៊ាន ​អាយប៉ា​ តាម​រយៈ​ប្រព័ន្ធវីដេអូ ​។

    ក្នុងបទអន្តរាគមន៍ថ្លែងទៅកាន់កិច្ចប្រជុំ ឯកឧត្ដម សុខ សូកាន បានមានប្រសាសន៍លើកឡើងថា សេចក្ដីព្រាងសេចក្ដីសម្រេចដែល លើកយកមកពិភាក្សាគ្នានាពេលនេះ គឺទាក់ទងនឹងតួនាទីរបស់សភាក្នុងការលើកកម្ពស់ភាពស្អិតរមួតអាស៊ាន និងការងើបឡើងវិញនៃ សេដ្ឋកិច្ចក្រោយការរាតត្បាតនៃជំងឺកូវីដ១៩។ អ្វីដែលសភាត្រូវធ្វើ គឺគួរតែអនុម័តច្បាប់និងគោលនយោបាយ ដើម្បីឆ្លើយតបនឹងការរីក រាលដាលនៃជំងឺរាតត្បាតកូវីដ១៩ និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់។

    ឯកឧត្ដមប្រធានគណៈប្រតិភូបានមានប្រសាសន៍ទៀតថា ពាក់ព័ន្ធនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ប្រទេសកម្ពុជាក៏ដូចជាប្រទេសដទៃ ទៀត គឺបានទទួលនូវរងនូវផលប៉ះពាល់ដល់សេដ្ឋកិច្ច និងវិស័យផ្សេងៗជាច្រើន។ ជាមួយគ្នានេះ យើងក៏បានចាត់វិធានការជាច្រើន ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតនេះ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាបានអនុម័តថវិកាជាង ២ពាន់លានដុល្លារអាមេរិក ដើម្បីស្ដារសេដ្ឋកិច្ច ឡើងវិញ ដោយយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមងាយរងគ្រោះ និងក្រុម MSMEs ដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតតាម រយៈការបណ្ដុះបណ្ដាលជំនាញ ការគាំទ្រផ្នែកសង្គម ការផ្ដល់ហិរញ្ញប្បទាន និងការលើកលែងពន្ធជាដើម។

    ឯកឧត្ដម សុខ សូកាន បានមានប្រសាសន៍បន្ថែមថា សមាជិកសភាអាស៊ានអាយប៉ា គួរតែឈររួមគ្នាជាមួយរដ្ឋាភិបាលនៃសមាជិក អាស៊ាន ក្នុងការអនុវត្តវិធានការជាក់លាក់ ដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងរោគរាតត្បាត និងជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចរឹងមាំ ក្នុងស្មារតីរួបរួម និងឆ្លើយតប។

    ចំណែកនៅក្នុងបទអន្តរាគមន៍របស់គណៈប្រតិភូសភាប្រទេសអាស៊ានផ្សេងៗទៀត ក៏បានលើកឡើងពីផលវិបាកនានា ដែលបណ្ដាល មកពីការរាតត្បាតនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងបានជំរុញឲ្យប្រទេសសមាជិកអាស៊ានធ្វើការចែក រំលែកបច្ចេកទេស ចំណេះដឹងផ្នែកវេជ្ជសាស្ត្រឲ្យបានទាន់ពេលវេលា តាមរយៈការបន្តពង្រឹងយន្តការកិច្ចសហប្រតិបត្តិការដែលមាន ស្រាប់ និងដៃគូសន្ទនាក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងដោយវិបត្តិកូវីដ១៩ ៕ ប្រភព៖ គេហទំព័ររដ្ឋសភា

     

    ពាក្យគន្លឹះទាក់ទង