គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ទស្សនៈអ្នកអាន៖ ផឹកទឹកភ្លេចប្រភព ទីបំផុតលោកតា គង់ គាំ បាបកម្មតាមលង

    ទស្សនៈអ្នកអាន៖ ផឹកទឹកភ្លេចប្រភព ទីបំផុតលោកតា គង់ គាំ បាបកម្មតាមលង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣​ |

    លោកគង់ គាំ អ្នកនយោបាយវិលក្បុង ម្តងលិច ម្តងកើត ចាស់​ហើយ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​មិន​បាន ចេះតែរមាស់មាត់ និយាយប៉ាតណាប៉ាតណី ទីបំផុតត្រូវបានលោក ហ៊ុន សែន ដែល​ជា​អតីត​រដ្ឋ​មន្ត្រីការបរទេស ហើយជាមេផ្ទាល់របស់ខ្លួន និងក៏ជាអ្នកជួយចូកជួយចែវទំនុកបម្រុង និង​លើក​តម្កើង រហូតបានធ្វើដល់រដ្ឋមន្ត្រី ប្រកាសដក​ហូត​ដី​ និង​ផ្ទះ​ទុក​ជា​សម្បត្តិ​របស់​ក្រសួង​ការ​បរទេស​វិញ។ លោកតាគង់ គាំ ទន្ទិញយ៉ាងរត់មាត់នូវទ្រឹស្តីថា «ផឹកទឹកកុំភ្លេចប្រភព» ប៉ុន្តែ​គឺ​លោក​តា គង់ គាំខ្លួនឯងនេះហើយដែលផឹកទឹកភ្លេចប្រភព ហើយទី​បំផុត​បាបកម្ម​តាម​លង​យ៉ាង​ទាន់​ហន់​។