គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    គិតមកដល់ពេលនេះ ពលរដ្ឋនៅភ្នំពេញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៥ បានជាង ២ម៉ឺននាក់

    គិតមកដល់ពេលនេះ ពលរដ្ឋនៅភ្នំពេញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៥ បានជាង ២ម៉ឺននាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២០មិថុនាម្សិលមិញ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដែលមានអាយុចាប់ពី​១​៨​ឆ្នាំឡើង បាន​ទៅទ​ទួល​ការ​ចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ទី៥ មានសរុបចំនួន ២២០៨៦នាក់។ នេះបើយោងតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធាន​មនី្ទរ​សុខាភិបាល​រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។