គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ព្រះមហាក្សត្រកម្ពុជា ទទួលស្វាគមន៍ជាលក្ខណៈផ្លូវរដ្ឋជូន ឯកឧត្តម ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត

    ព្រះមហាក្សត្រកម្ពុជា ទទួលស្វាគមន៍ជាលក្ខណៈផ្លូវរដ្ឋជូន ឯកឧត្តម ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២​ |

    តបតាមការអញ្ជើញដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រខាងកើត ទទួលបាននូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងទទួលស្វាគមន៍ជាលក្ខណៈផ្លូវរដ្ឋ និងប្រោសព្រះរាជទាន នូវព្រះរាជសវនាការដ៏វិសេសវិសាល ជូនឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យ​ទីម័រខាងកើត និងគណៈប្រតិភូ ដែលប្រព្រឹត្តទៅនៅក្នុង ព្រះទីនាំង ទេវាវិនិឆ្ឋ័យ ព្រះបរមរាជវាំង។

    រដ្ឋមន្ត្រីការបរទេសទីម័រខាងកើត ស្នើសុំសម្ដេចតេជោក្នុងនាមជាប្រធានអាស៊ានជួយប្រទេសទីម័រខាងកើតបានចូលជាសមាជិកអាស៊ាន

    រដ្ឋមន្ត្រីការបរទេសទីម័រខាងកើត ស្នើសុំសម្ដេចតេជោក្នុងនាមជាប្រធានអាស៊ានជួយប្រទេសទីម័រខាងកើតបានចូលជាសមាជិកអាស៊ាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ លោកជំទាវ Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បាន​ស្នើសុំដល់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ានជួយប្រទេសទីម័រខាងកើត ដើម្បីបានចូលជាសមាជិកអាស៊ាន និងស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោដែរ ដើម្បីធ្វើការជំរុញកិច្ចសហប្រតិបត្តិការ នៃវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។