អគ្គនាយកដ្ឋានពន្ធដារ ចុះត្រួតពិនិត្យការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចាប់ពីថ្ងៃទី១កុម្ភៈនេះ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានប្រកាសចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ដែលការចុះត្រួតពិនិត្យនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។