គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្ដេចតេជោ​៖​ រដ្ឋ​នឹង​ជួយបង់ថ្លៃទឹកភ្លើង គ្រួសារសពអ្នកជំងឺកូវីដ១៩រយៈពេល​៥ខែ​ និង៣ខែសម្រាប់គ្រួសារមានសមាជិកឆ្លងកូវីដ១៩

    សម្ដេចតេជោ​៖​ រដ្ឋ​នឹង​ជួយបង់ថ្លៃទឹកភ្លើង គ្រួសារសពអ្នកជំងឺកូវីដ១៩រយៈពេល​៥ខែ​ និង៣ខែសម្រាប់គ្រួសារមានសមាជិកឆ្លងកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​១០​ ខែមេសា ឆ្នាំ២០២១​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពូជា​ បាន​ប្រកាសពីការអន្តរាគមន៍ជួយរបស់រាជរដ្ឋាភិបាលក្នុងពេលលំបាក ដោយគ្រួសារសពអ្នកជំងឺកូវីដ-១៩ រដ្ឋបង់ជំនួសថ្លៃទឹកភ្លើង ៥ខែ និង ៣ខែ សម្រាប់គ្រួសារដែលមានសមាជិកឆ្លងកូវីដ-១៩។ ចំពោះគ្រួសារកំពុងចត្តាឡីស័កតំបន់ Lockdown រដ្ឋជូន ៣០ម៉ឺនរៀល និងថ្លៃទឹកភ្លើង ០២ខែ និងគ្រឿងឧបភោគបរិភោគមួយចំនួនថែមទៀត។

    សារលិខិតសម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ញើជូនពរជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    សារលិខិតសម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ញើជូនពរជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតផ្ញើជូនពរដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ឱ្យជួបតែសិរីសួស្តី និងជ័យមង្គលដ៏ឧត្តុង្គឧត្តមក្នុងក្រុមគ្រួសារ និងសង្គមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

    សម្ដេចតេជោ ហ៊ុន​ សែន​ ប្រកាសយុទ្ធនាការវ៉ាក់សាំងទ្រង់ទ្រាយធំហើយ, យ៉ាងហោចចាក់ឲ្យបាន ១លានដូស ក្នុង១ខែ

    សម្ដេចតេជោ ហ៊ុន​ សែន​ ប្រកាសយុទ្ធនាការវ៉ាក់សាំងទ្រង់ទ្រាយធំហើយ, យ៉ាងហោចចាក់ឲ្យបាន ១លានដូស ក្នុង១ខែ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ តាមរយៈសារជាសំឡេងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃនេះសម្តេចបានបញ្ជាក់ថានៅពេលខាងមុខនេះ យើងនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដោយសម្តេចបានណែនាំអោយអាជ្ញាធររាជធានីខេត្តត្រៀម រៀបចំ។

    អំណោយ​សម្ដេចតេជោ​ ហ៊ុន សែន​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ បាន​យកទៅចែកជូនអ្នករត់ស៊ីក្លូ ជនពិការ​ នៅផ្សារកណ្ដាល​

    អំណោយ​សម្ដេចតេជោ​ ហ៊ុន សែន​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ បាន​យកទៅចែកជូនអ្នករត់ស៊ីក្លូ ជនពិការ​ នៅផ្សារកណ្ដាល​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅចែកជូនអ្នករត់ស៊ីក្លូ ជនពិការ នៅផ្សារកណ្ដាល ខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ។

    សម្ដេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណសប្បុរសជនផ្ដល់ការស្នាក់នៅដល់កម្មករ-កម្មការិនីដោយឥតគិតថ្លៃ

    សម្ដេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណសប្បុរសជនផ្ដល់ការស្នាក់នៅដល់កម្មករ-កម្មការិនីដោយឥតគិតថ្លៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ​សប្បុរស​ជន​ដែល​បាន​ផ្ដល់ការស្នាក់នៅដល់កម្មករ-កម្មការិនី ដោយឥតគិតថ្លៃ អំឡុងពេលដែលប្រទេស​កម្ពុជា​កំពុង​ត្រូវប្រឈម​មុខទប់ទល់នឹងវិបត្តិដែលបង្កឡើងដោយ​ជំងឺកូវីដ១៩។  

    សម្ដេច​តេជោ ​ហ៊ុន​ សែន​ អនុញ្ញាតឲ្យ​​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​សិង្ហ​បុរី​ប្រចាំ​កម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

    សម្ដេច​តេជោ ​ហ៊ុន​ សែន​ អនុញ្ញាតឲ្យ​​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​សិង្ហ​បុរី​ប្រចាំ​កម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅ​វិមានសន្តិភាព​ ព្រឹ​ក​ថ្ងៃ​ទី​២៣​ ខែ​មីនា ​ឆ្នាំ២​០២១ ​នេះ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ​លោក​ជំទាវ ​ទាវ ​ឡាយចេង (Teo Lay Cheng) ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​របស់​សិង្ហ​បុរី​ប្រចាំនៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ​នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃកម្ពុជា ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរមកដល់ពេលនេះគឺសម្រេចបានប្រមាណ៩៥%។ ដំណើរការជួសជុលកែលម្អរនេះគ្រោងនឹងធ្វើអោយបានចប់រួចរាល់នៅចុងខែមីនាឆ្នាំ ២០២១ នេះ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញសេចក្ដីសម្រេច​បង្កើត​គណៈកម្មការចំពោះកិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញសេចក្ដីសម្រេច​បង្កើត​គណៈកម្មការចំពោះកិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានលោកជំទាវ​ ឱ វណ្ណឌីន ជាប្រធាន និងមានអនុប្រធាន-សមាជិក មកពីក្រសួងស្ថាប័នអង្គភាព ពាក់ព័ន្ធចំនួន ៤៦រូបផ្សេងទៀត។

    សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ថវិកា និងឃីតបន្ថែមទៀតឱ្យខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក ដល់ពលរដ្ឋខ្មែរ

    សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ថវិកា និងឃីតបន្ថែមទៀតឱ្យខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក ដល់ពលរដ្ឋខ្មែរ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានផ្តល់ជំនួយថវិកាជាង១៥០០លានរៀល និងសម្ភារៈដល់បណ្តាខេត្តមួយចំនួន ដែលនៅជាប់ព្រំដែនកម្ពុជា ដូចជាថៃ និងវៀតណាម បន្ថែមទៀត ដើម្បីរៀបចំធ្វើចត្តាឡីស័ក ដល់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសទាំងពីរនេះ។