ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ |
515
ការបោះឆ្នោតក្រុមជ្រើសរើសប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មិនទាន់បានបញ្ចប់ទៅបានប៉ុន្មានផងអនុប្រធានបក្សភ្លើងទាន លោក សុន ឆ័យ កំពុងជាប់បណ្ដឹងចំនួនពីរ ពោលបណ្ដឹងពីគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យរបស់លោកក្នុងនាមជាអ្នកនយោបាយ និងជាមនុស្សរបស់មហាជនដែលអាចបណ្ដាលឱ្យមានការប៉ះពាល់ដល់កិត្តយសជាតិទាំងមូល។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០ |
757
ដោយអស់ជំនឿថា «ខ្មោចស្លាប់ហើយអាចរស់ឡើងវិញ» អតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់នៃគណបក្សដែលត្រូវបានតុលាការរំលាយចោលបានចាប់ផ្តើមស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ម្តងទៀតហើយ។ លោក សុន ឆ័យ អតីតអ្នកតំណាង រាស្ត្រមណ្ឌលភ្នំពេញ និងអតីតមន្ត្រីបក្សនេះពីររូបទៀតគឺលោក តាន គឹមឈន និងវ៉ា សាម៉ុន បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញហើយតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី ៣ ខែ កញ្ញានេះតាមសំណើរដែលពួកគេបានសុំ។