សម្ដេចពិជ័យសេនា៖ នាវាជើងទឹកជប៉ុន ២គ្រឿងចូលចតនៅដែនទឹកកម្ពុជាពេលនេះ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជប៉ុ PKO មកកាន់ប្រទេសកម្ពុជា
ព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ប្រតិភូកងនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។ សម្ដេចពិជ័យសេនា មានប្រសាសន៍ថា នាវាជើងទឹកជប៉ុនចំនួន២គ្រឿង ដែលបានមកសំចតនៅដែនទឹកកម្ពុជា នាពេលនេះ គឺដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជប៉ុន PKO ជាលើកដំបូងមកកាន់ប្រទេសកម្ពុជា។