គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចពិជ័យសេនា៖ នាវាជើងទឹកជប៉ុន ២គ្រឿងចូលចតនៅដែនទឹកកម្ពុជាពេលនេះ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជប៉ុ PKO មកកាន់ប្រទេសកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២​ |
    សម្ដេចពិជ័យសេនា៖ នាវាជើងទឹកជប៉ុន ២គ្រឿងចូលចតនៅដែនទឹកកម្ពុជាពេលនេះ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជប៉ុ PKO មកកាន់ប្រទេសកម្ពុជា សម្ដេចពិជ័យសេនា៖ នាវាជើងទឹកជប៉ុន ២គ្រឿងចូលចតនៅដែនទឹកកម្ពុជាពេលនេះ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជប៉ុ PKO មកកាន់ប្រទេសកម្ពុជា

    ព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអញ្ជើញ​ទទួលស្វាគមន៍​ប្រតិភូកង​នាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។ សម្ដេចពិជ័យសេនា មានប្រសាសន៍ថា នាវាជើងទឹកជប៉ុន​ចំនួន២គ្រឿង​ ដែលបានមកសំចតនៅដែនទឹកកម្ពុជា នាពេលនេះ គឺដើម្បីអបអរសាទរខួប៣០ឆ្នាំ ​នៃការ​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាព​ជប៉ុន PKO ជាលើកដំបូង​មកកាន់​ប្រទេសកម្ពុជា។

    សម្ដេចពិជ័យសេនាបានឲ្យដឹងដែរថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២ នាវារបស់កងទ័ពជប៉ុន បានចូលមកចតនៅដែនទឹកកម្ពុជាចំនួន ១២លើក (ចំនួន២៧គ្រឿង) ដែលការចូលមកចតនេះ ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាមួយកងទ័ពជើងទឹកកម្ពុជា និងចូលរួមសកម្មភាព​មនុស្សធម៌ជាច្រើន ដល់ប្រជាជនកម្ពុជាផងដែរ។

    សូមបញ្ជាក់ថា នាវាស្វ័យការពារកងទ័ពជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង ​ដែលមានឈ្មោះថា URAGA និង HIRADO បានចូលចតកំពង់ផែស្វយ័តខេត្តព្រះសីហនុហើយ នៅព្រឹកថ្ងៃទី ១៥ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ក្នុងគោលបំណងអបអរសាទរខួប៣០ឆ្នាំ នៃការ​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។

    នាវាURAGA លេខ៤៦៣ មានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅនាវា ​១៤ម៉ែត្រ ជម្រៅ​ទឹក ៥.៤ម៉ែត្រ មានទម្ងន់ផ្ទុក៥៦៥០តោន និង​ផ្ទុកនាវិកចំនួន ​១២៦នាក់ ។ នាវាHIRADO លេខ៣០៥ មាន​បណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅនាវា៥,២ម៉ែត្រ ជម្រៅទឹក ២.៧ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិកចំនួន ៥៤នាក់៕

    ខាងក្រោមនេះជាសុន្ទរកថារបស់ សម្តេចពិជ័យសេនា ទៀ បាញ់៖

     

    អត្ថបទទាក់ទង