គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ក្រសួងរ៉ែប្រកាសលេខទូរស័ព្ទ Hotline ឲ្យពលរដ្ឋជួយ​រាយការណ៍​​ករណី​មាន​ការ​បូម​ខ្សាច់ និង​​ដឹក​ខ្សាច់​​​អាណា​ធិប​តេយ្យ

    ក្រសួងរ៉ែប្រកាសលេខទូរស័ព្ទ Hotline ឲ្យពលរដ្ឋជួយ​រាយការណ៍​​ករណី​មាន​ការ​បូម​ខ្សាច់ និង​​ដឹក​ខ្សាច់​​​អាណា​ធិប​តេយ្យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពរបស់ក្រសួងរ៉ែ និងថាមពល រយៈពេល៥ឆ្នាំ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក អគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានប្រកាសលេខទូរស័ព្ទ Hotline សម្រាប់​ប្រជាពលរដ្ឋ Call ចូលរាយការណ៍​ ក្នុងករណីបានឃើញពីសកម្មភាពបូមខ្សាច់ និង​​ដឹក​ខ្សាច់​បែប​អាណាធិបតេយ្យ ហើយ​ក្រសួងនឹងចុះអន្តរាគមន៍ភ្លាម។