ស្ថានទូតអាមេរិក គាំទ្រឲ្យក្រុមហ៊ុនអាមេរិកលំដាប់ពិភពលោក ស្វែងយល់ពីទីផ្សារកាន់តែធំនៅកម្ពុជា
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមរិកប្រចាំកម្ពុជា បានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូត W. Patrick Murphy មានសេចក្តីរីករាយក្នុងការចូលរួមបើកកិច្ចប្រជុំតាមអ៊ិនធឺណែតជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក អាស៊ាន តាមរយៈកិច្ចពិភាក្សាគ្នារវាងក្រុមហ៊ុនអាមេរិក និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ ស្ថានទូតអាមេរិកនៅភ្នំពេញគាំទ្រក្រុមហ៊ុនអាមេរិកលំដាប់ពិភពលោក ដែលមកស្វែងយល់ពីទីផ្សារដែលកាន់តែរីកធំឡើង និងការខិតខំរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការកែលម្អបរិយាកាសវិនិយោគ។