គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​៖ ស្ថានភាពសុខភាពព្រះសង្ឃដែលឈឺនោះវិវត្តទៅរកភាពល្អប្រសើរ ដោយការសន្និដ្ឋានបឋមពីក្រុមគ្រូពេទ្យ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០​ |
    ក្រសួងសុខាភិបាល​៖ ស្ថានភាពសុខភាពព្រះសង្ឃដែលឈឺនោះវិវត្តទៅរកភាពល្អប្រសើរ ដោយការសន្និដ្ឋានបឋមពីក្រុមគ្រូពេទ្យ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ ក្រសួងសុខាភិបាល​៖ ស្ថានភាពសុខភាពព្រះសង្ឃដែលឈឺនោះវិវត្តទៅរកភាពល្អប្រសើរ ដោយការសន្និដ្ឋានបឋមពីក្រុមគ្រូពេទ្យ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ

    បាត់ដំបង​៖ នៅថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ នេះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ស្ថានភាព​សុខភាព​ព្រះ​សង្ឃ​ដែល​ឈឺនៅ​ខេត្ត​បាត់​ដំបង​នោះ​ មាន​ការ​វិវត្ត​ទៅរក​ភាព​ល្អប្រសើរ​ហើយ​ ដោយ​ការ​សន្និដ្ឋាន​បឋម​ពីក្រុម​គ្រូពេទ្យ​ គឺសង្ស័យ​គ្រុន​ផ្ដាសាយ​ធំ។

    ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹក​ថា​ កាលពីថ្ងៃទី​១៣​ ខែកញ្ញា ឆ្នាំ​២០២០ ក្រសួងបាន​ទទួលរបាយការណ៍ ថា មានហេតុការណ៍ករណីសង្ស័យគ្រុនផ្តាសាយធំ  បានកើត​ឡើង​ចំពោះក្រុមព្រះសង្ឃ​ចំនួន  ៤៦នាក់  ដែលគង់នៅវត្ត ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង  ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ ហើយមានព្រះអាការៈរោគដូចជា ក្តៅខ្លួន  លើសពី៣៧,៥ អង្សារសេ  ក្អក  និងហៀរសំបោរ។  ហេតុការណ៍នេះ  បានកើត​មាន​ឡើងចំនួន  ៥-៦ថ្ងៃមកហើយ ដែលមានព្រះសង្ឃ​ប្រហែល​ជាង​ពាក់​កណ្តាលនៃចំនួនខាងលើ​ បានជាសះស្បើយ  បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។  ព្រះសង្ឃ​ចំនួន  ២១អង្គនាក់ ​ដែលនៅមានរោគសញ្ញាសង្ស័យ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង បានយកវត្ថុសំណាក ផ្ញើរទៅធ្វើ​វិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤  ខែកញ្ញា  ឆ្នាំ២០២០  រួចហើយដែរ  កំពុងតែរងចាំលទ្ធផល ។ បច្ចុប្បន្នស្ថានភាពសុខភាពព្រះសង្ឃ​ដែលឈឺនោះ  មានការវិវត្តទៅរកភាពល្អប្រសើរហើយ  ដោយការសន្និដ្ឋានប​ឋមពីក្រុមគ្រូពេទ្យ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ។

    លោកជំទាវវេជ្ជបណ្ឌិត  ឱ  វណ្ណឌីន  រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបាន​ធ្វើ​ការក្រើន​រំលឹក​សារជាថ្មី​ ដល់បងប្អូនប្រជាលរដ្ឋទាំងអស់  ជាពិសេស  លោកតាអាចារ្យ លោកតា-យាយជី  គណៈគ្រប់គ្រងសាលាពុទ្ធិកៈ  និងគណៈកម្មការគ្រប់គ្រងទីវត្តអារ៉ាមនៅទូទាំងប្រទេស  ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់  ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួន ពីការចម្លងវីរុសកូវីដ-១៩  ការចម្លងគ្រុនផ្តាសាយធំ  និងការចម្លងជំងឺឆ្លងផ្សេងៗទៀត  ដោយអនុវត្តវិធានការការសាមញ្ញៗដូចតទៅ៖

    ១.  រក្សាអនាម័យដៃស្អាតជានិច្ច  ដោយលាងសម្អាតដៃញឹកញាប់  និងកុំយកដៃដែល មិនទាន់បានលាងសម្អាត  ទៅប៉ះផ្ទៃមុខ  មាត់  ឫច្រមុះ  និងត្រូវឆាន់  ឫពិសារទឹក ក្តៅដាំពុះ  និងចង្ហាន់  ឫម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ

    ២.  ពាក់ម៉ាស់  ក្នុងករណីចាំបាច់  ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់  នៅពេលចូលទៅកាន់ទីវត្តអារ៉ាម  ជួបជុំពុទ្ធបរិស័ទ   ជាពិសេសមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ  (ការប្រគេនចង្ហាន់  និងទេយ្យវត្ថុ  ត្រូវធ្វេីក្នុងក្រុមតូចៗ  ទៅតាមក្រុមគ្រួសារនិមួយៗ) និងពេលសម្តែងព្រះធ៌ម

    ៣.  រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡេីងទៅ

    ៤.   ជាពិសេសព្រះសង្ឍ  ឫបុគ្គលដែលឈឺ  មានរោគសញ្ញាផ្តាសាយ   ឫមិនស្រួលខ្លួន ត្រូវសម្រាក  និងនៅដាច់ដោយឡែក  ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់  ឫទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម  ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់

    ៥.  ត្រូវចៀសវាងការពុលចំណីអាហារ  ការពុលស្រាសដោយ​ប្រើ​ប្រាស់សាធារធាតុមេតាណុលដែលមិនត្រូវបច្ចេកទេស  ចៀសវាងគ្រោះថ្នាក់ចរាចរ  និងចៀសវាងការសេពគ្រឿងញៀន៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង