គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង​កូវីដ១៩ ថ្មី ២៩១នាក់ ខណៈមានអ្នកជំងឺ​ ២៣នាក់បានជាសះស្បើយ

        ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១​ |
        ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង​កូវីដ១៩ ថ្មី ២៩១នាក់ ខណៈមានអ្នកជំងឺ​ ២៣នាក់បានជាសះស្បើយ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង​កូវីដ១៩ ថ្មី ២៩១នាក់ ខណៈមានអ្នកជំងឺ​ ២៣នាក់បានជាសះស្បើយ

        ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-​១៩ថ្មី ចំនួន​ ២៩១នាក់ ក្នុងនោះ ២៩០នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០១នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា និងមាន​អ្នកជាសះស្បើយ​ចំនួន ២៣នាក់ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២១​ ។

        គិតត្រឹម​ម៉ោង​ ៧និង០០នាទី ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន​ ៥៧៧១នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ២៤១៦នាក់ និង​មាន​ករណីស្លាប់ ៣៩នាក់​៕

        ពាក្យគន្លឹះទាក់ទង
        អត្ថបទទាក់ទង