គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកជំងឺកូវីដ១៩ចំនួន ៨៣នាក់ បានជាសះស្បើយ ខណៈមានអ្នកឆ្លង​ថ្មីចំនួន​ ២០នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១​ |
    អ្នកជំងឺកូវីដ១៩ចំនួន ៨៣នាក់ បានជាសះស្បើយ ខណៈមានអ្នកឆ្លង​ថ្មីចំនួន​ ២០នាក់​ អ្នកជំងឺកូវីដ១៩ចំនួន ៨៣នាក់ បានជាសះស្បើយ ខណៈមានអ្នកឆ្លង​ថ្មីចំនួន​ ២០នាក់​

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ២០នាក់ ក្នុងនោះ ១៨នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០២នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា និងមាន​អ្នកជាសះស្បើយ​ចំនួន ៨៣នាក់ សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២១​ ។

    គិតត្រឹម​ម៉ោង​ ៧និង០០នាទី ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ១៣២៥នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ៧៣០នាក់ អ្នក​កំពុងសម្រាកព្យាបាលមានចំនួន ៥៩២នាក់ និង​មាន​ករណីស្លាប់ ០១នាក់​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង