គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាសរំលាយបក្សខ្លួន និងអំពាវនាវឲ្យសមាជិកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២​ |
    គណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាសរំលាយបក្សខ្លួន និងអំពាវនាវឲ្យសមាជិកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាសរំលាយបក្សខ្លួន និងអំពាវនាវឲ្យសមាជិកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ គណបក្សខ្មែរស្រឡាញ់ជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានប្រកាសថា ខ្លួន​នឹងធ្វើការរំលាយគណបក្សចាប់ពីថ្ងៃនេះតទៅ ហើយបានអំពាវនាវឱ្យសមាជិក សមាជិកា​របស់​ខ្លួន ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់​គ្នា​។

    យោងតាមសេចក្ដីប្រកាសរបស់គណបក្សខ្មែរស្រឡាញ់ជាតិបានបញ្ជាក់ថា មូលហេតុ នៃ​ការ​រំលាយ​គណបក្សខ្មែស្រឡាញ់ជាតិ គឺដោយសារខ្លួនមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។ កម្ពុជាបច្ចុប្បន្ន មានសន្តិភាព ការអភិវឌ្ឍ និង​អនាគត រុងរឿង ជាពិសេសកាលពីថ្ងៃ ២៨ ខែកក្កដា ឆ្នាំ ២០២២នេះ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រកម្ពុជា គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ ផល​ប្រយោជន៍​របស់​ជាតិ​ជា​ធំ។

    ប្រធាន អនុប្រធាន រួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សរុប ៩រូបរបស់ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បានចេញប្រកាសរួមអំពីការរំលាយគណបក្សរបស់ខ្លួនចាប់ពីពេលនេះតទៅ ដោយសារ​តែ​មិនចង់ប្រឆាំងជាមួយ សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែល​ដឹក​នាំ​ប្រទេស​ប្រកបដោយត្រឹមត្រូវនោះឡើយ៕

    អត្ថបទទាក់ទង