ព្រះមហាក្សត្រ រាជានុញ្ញាតឲ្យទីប្រឹក្សារដ្ឋចិន ចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទព្រះបរមរាជវាំង
ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ជូនឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី២ ដល់ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង