គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយព្រះមហាក្សត្រដែលប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំពោះកាកបាទក្រហមកម្ពុជា

ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១​ |
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយព្រះមហាក្សត្រដែលប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំពោះកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយព្រះមហាក្សត្រដែលប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំពោះកាកបាទក្រហមកម្ពុជា

ភ្នំពេញ​៖ តាមរយៈសារលិខិតចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតដល់អង្គព្រះមហាក្សត្រដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យប្រចាំខែ ដើម្បីទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជា។

ក្នុងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រធានកាកបាទក្រហមបានសរសេរថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត     ខ្ញុំម្ចាស់  និងថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី និងបុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវ ព្រះរាជទ្រព្យ ចំនួន 1000 USD ( មួយពាន់ដុល្លារអាមេរិក) អំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភ ចំពោះកាកបាទក្រហមកម្ពុជា សំរាប់ ខែ មករា ឆ្នាំ ២០២១ តាមរយៈសម្ដេចចៅហ្វា វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។

ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី និងបុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូម ព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទាន ព្រះរាជទ្រព្យ ដើម្បីទ្រទ្រង់ សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សំរាប់ជួយសង្គ្រោះ ប្រជារាស្ត្រកម្ពុជាក្រីក្រ ទទួលរង គ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ។

សម្តេចបានបន្តថា ខ្ញុំម្ចាស់សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុសក្តិសិទ្ធិនានាក្នុង លោក ព្រះបារមី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះនបារមីនៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទាន ព្រះនពរជ័យបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយ ព្រះបរម សុខគ្រប់ប្រការ គង់ប្រថាប់ ក្នុងព្រះមហាសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ ត្រជុំ សំរាប់ ប្រជា រាស្ត្រកម្ពុជា ជ្រកកោន តរៀងទៅ ៕

បញ្ចេញមតិ
អត្ថបទទាក់ទង