គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំ​អន្តរ​ក្រសួង​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់ចំនួន៣

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២​ |
    សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំ​អន្តរ​ក្រសួង​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់ចំនួន៣ សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំ​អន្តរ​ក្រសួង​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់ចំនួន៣

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីអំពីការរៀបចំសេចក្ដីព្រាងច្បាប់ចំនួន៣ រួមមាន ច្បាប់​ស្ដី​ពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។

    កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​​យុត្តិធម៌ ព្រមទាំងមន្ត្រីជាន់ខ្ពស់អន្តរក្រសួងមួយចំនួនទៀត។

    ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការរៀបចំធ្វើសេចក្ដីព្រាង​ច្បាប់​ស្ដីពីព្រៃឈើ​ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ​នាពេលនេះ គឺជា​ការអនុវត្ត​តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

    សម្ដេចក្រឡាហោម បន្តថា ការរៀបចំសេចក្ដីព្រាងច្បាប់ទាំង៣នេះ ក៏មាន​គោលដៅ​ធ្វើឱ្យ​ស្រប​តាម​​បន្ទាត់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញ និងលើកកម្ពស់ការទទួលខុស​ត្រូវ​របស់​រដ្ឋបាលថ្នាក់ក្រោមជាតិ ​និងប្រជាពលរដ្ឋក្នុងការការពារ ​ការអភិរក្ស និងការអភិវឌ្ឍ​ធនធាន​ធម្មជាតិប្រកបដោយប្រសិទ្ធភាព ​និងនិរន្តរភាពនៅកម្ពុជាផងដែរ ៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង